កីឡា
Mane នឹងក្លាយជាកីឡាករសំខាន់ដទៃទៀត ដែលខកខានមិនបានលេង World Cup 2022
ខ្សែប្រយុទ្ធ Sadio Mane ខកខានលេងឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ នៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នាប្រទេសកាតា ក្រោយពេលដែលកីឡាកររូបនេះរងរបួស។

កីឡាករសេណេហ្គាល់រូបនេះ បានរងរបួសជង្គង់អំឡុងពេលលេងឲ្យ Bayern Munich ក្នុងប្រកួតប៉ះនឹងក្លិប Werder Bremen កាលពីយប់ថ្ងៃអង្គារ។ គេលេងបានតែ ១៥ នាទីប៉ុណ្ណោះ នៅក្នុងតង់ទី ១ ហើយរូបគេក៏ត្រូវបានដូរចេញភ្លាមៗ បន្ទាប់ពីមានបញ្ហាជង្គង់។ សេណេហ្គាល់ ស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះកាតា, ហុល្លង់ និងអេក្វាឌ័រ។

Mane បានធ្លាប់ជួយសេណេហ្គាល់ ឈ្នះអេហ្ស៊ីប ដោយវគ្គប៉េណាល់ទីក្នុងពានព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations កាលពីឆ្នាំ ២០២១៕
ប្រភព ៖ Skysports
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


