ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសទុយនេស៊ី
តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីសាធារណរដ្ឋទុយនេស៊ី លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៨ នៅប្រទេស ទុយនេស៊ី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកានេះ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលប្រទេសទុយនេស៊ី ធ្វើជាម្ចាស់ផ្ទះនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ Djerba ក្រោមប្រធានបទ «ការតភ្ជាប់នៅក្នុងពិពិធភាព៖ វិស័យឌីជីថល ជាចលករនៃការអភិវឌ្ឍ និងសាមគ្គីភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី»។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសជាសមាជិក នឹងផ្លាស់ប្ដូរយោបល់គ្នាក្នុងទម្រង់ជាកិច្ចពិភាក្សាតុមូល ទៅលើប្រធានបទចំនួនពីរ គឺ«ឌីជីថល គឺជាឧបករណ៍អាទិភាពរបស់ហ្វ្រង់កូហ្វូនី» និង«ស្ត្រី និងយុវជន ជាគោលដៅអាទិភាពរបស់ហ្វ្រង់កូហ្វូនី»។
បន្ទាប់មកមេដឹកនាំទាំងអស់នឹងធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតទៅលើប្រធានបទ «ហ្វ្រង់កូហ្វូនីនាពេលអនាគត និងការមិនជឿទុកចិត្តរបស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាង នឹងពិនិត្យមើលឯកសារចំនួន ៥ ដែលនឹងដាក់ជូនសម្រាប់ការអនុម័ត៖ ១. សេចក្តីព្រាងសេចក្តីថ្លែងការណ៍Djerba ២. សេចក្តីព្រាងសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងតំបន់ហ្វ្រង់កូហ្វូនី ៣. សេចក្តីព្រាងសេចក្តីប្រកាសស្តីពីភាសាបារាំងក្នុងភាពចម្រុះនៃភាសានៅក្នុងហ្វ្រង់កូហ្វូនី ៤. សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣-២០៣០ និង៥. សេចក្តីព្រាងវិធានស្តីពីនីតិវិធីនៃការចូលជាសមាជិក ឬការកែតម្រូវសមាជិកភាពនៃរដ្ឋឬរដ្ឋាភិបាលនៅអង្គការ OIF៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


