Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាស អាមេរិក បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ក្រោយគោចរជុំវិញផែនដីជាង ២ឆ្នាំ

បានផុស

នៅ

យានអវកាសគ្មានមនុស្សបើក X-37B របស់យោធាអាមេរិក បានចុះចតនៅឯមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លរីដាដោយជោគជ័យ បន្ទាប់ពីបានបញ្ចប់បេសកកម្មគោចរជុំវិញភពផែនដីអស់រយៈពេលជាង ២ឆ្នាំ (៩០៨ថ្ងៃ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្រូនអវកាសដែលអាចប្រើឡើងវិញបាន បានត្រឡប់មកផែនដីវិញ នៅព្រឹកថ្ងៃសៅរ៍ ដោយបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ខណៈកាលពីលើកមុន យានអវកាសនេះប្រើរយៈពេល ៧៨០ថ្ងៃ នៅក្នុងគន្លង។ នេះបើតាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០កន្លងទៅ យានអវកាស  X-37B ពីរគ្រឿងរបស់មន្ទីរបញ្ចកោណ បានហោះហើរបំពេញបេសកកម្មយ៉ាងសម្ងាត់សម្រាប់ការពិសោធន៍ថាមពលពន្លឺព្រះអាទិត្យទៅលើមន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប៉ុន្តែកាលណោះវាគោចរមិនបានរយៈពេលយូរដូចពេលនេះឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ចិន ជោគជ័យ បាញ់បង្ហោះយានដឹកទំនិញ Tianzhou-5 ទៅកាន់ស្ថានីយអវកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម