ជីវិតកម្សាន្ដ
តារាចម្រៀងប៉ុប Dolly Parton ឈ្នះរង្វាន់ ១០០លានដុល្លារ ពីស្ថាបនិកក្រុមហ៊ុន Amazon
តារាចម្រៀងប៉ុប Dolly Parton បានទទួលរង្វាន់ ១០០លានដុល្លារ ពីកម្មវិធី Bezos Courage & Civility Award ដែលផ្តល់ដោយស្ថាបនិកក្រុមហ៊ុន Amazon.com គឺមហាសេដ្ឋី Jeff Bezos ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មហាសេដ្ឋី Jeff Bezos ដែលជាម្ចាស់ក្រុមហ៊ុនរ៉ុក្កែតអវកាស Blue Origin និងជាស្ថាបនិកក្រុមហ៊ុន Amazon បានប្រកាសពានរង្វាន់ “pursue solutions with courage and civility” ជូនដល់តារាចម្រៀងអាមេរិកាំង អ្នកស្រី Dolly Parton ដែលពានរង្វាន់នេះគិតជាទឹកប្រាក់មានចំនួន ១០០លានដុល្លារ។

រង្វាន់នេះ ត្រូវបានផ្ដល់ជូន ដោយសារតារាស្រីវ័យ ៧៦ឆ្នាំរូបនេះ ជាសកម្មជនសប្បុរសធម៌ដ៏សកម្ម។ នាពេលកន្លងមកអ្នកស្រីធ្លាប់បរិច្ចាគ ១លានដុល្លារដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Vanderbilt ដើម្បីជួយបង្កើតវ៉ាក់សាំង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ មិនតែប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកានេះ Parton ត្រូវបានបញ្ចូលឈ្មោះទៅក្នុងកម្មវិធី Rock & Roll Hall of Fame ហើយអ្នកស្រីក៏បានបង្កើតអង្គការសប្បុរសធម៌ជាច្រើនរួមទាំងមូលនិធិ Dollywood ដែលផ្តោតលើការអប់រំ ក៏ដូចជាជួយដោះស្រាយវិបត្តិក្រីក្រផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់របស់មហាសេដ្ឋី Bezos ចាប់ផ្តើមតាំងពីឆ្នាំ២០០១ មកម្ល៉េះ ដោយរង្វាន់ដំបូងបានផ្ដល់ទៅសកម្មជន Van Jones ដែលបម្រើការជានាយកប្រតិបត្តិនៃកម្មវិធី REFORM Alliance៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


