ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនក្មេងអាយុ ៦ ឆ្នាំ ក្រោយបាញ់សម្លាប់គ្រូបង្រៀននៅ អាមេរិក (មានវីដេអូ)
មេប៉ូលិស Steve Drew បានប្រាប់សន្និសីទសារព័ត៌មានមួយថាក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បន្ទាប់ពីបានបាញ់សម្លាប់គ្រូបង្រៀនកាលពីរសៀលថ្ងៃសុក្រ។

លោក Drew បាននិយាយថា គ្រូបង្រៀនស្រីនៅសាលាបឋមសិក្សា Richneck ក្នុងទីក្រុង Newport News ត្រូវបានសិស្សបាញ់នៅក្នុងបន្ទប់រៀនមួយ លោកបានថ្លែងថា “នេះមិនមែនជាការបាញ់ប្រហារដោយចៃដន្យទេ គឺដោយសារតែមានជម្លោះ។

ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ នាយកដ្ឋានប៉ូលិស Newport News បាននិយាយថា ស្ថានភាពរបស់គ្រូក៏បានប្រសើរឡើងនៅរសៀលថ្ងៃដដែល។ ចំណែកអ្នកជំនាញបាននិយាយថា ការបាញ់ប្រហារនៅសាលារៀនដែលពាក់ព័ន្ធនឹងក្មេងអាយុ ៦ ឆ្នាំគឺកម្រមានណាស់ ទោះបីជាមិនធ្លាប់ឮក៏ដោយ ខណៈពេលដែលច្បាប់រដ្ឋ Virginia កំណត់វិធីដែលក្មេងអាយុអាចទទួលទោសពីបទឧក្រិដ្ឋបែបនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Breaking News! ទីបំផុត អាមេរិក ជ្រើសបានប្រធានសភាថ្មីហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


