ព័ត៌មានជាតិ
អបអរសាទរ គូស្វាមីភរិយាថ្មី ១៣ គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី ២
កាលពីព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់គូស្វាមីភរិយាទាំង ១៣ គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី ២ នៅរោងចក្រផលិតទឹកពិសាវីតាល់។
កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទៅដល់គូស្វាមីភរិយាថ្មីដែលមានសំណាងឈ្នះក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីមង្គលការ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី បានឈ្នះរង្វាន់ចំនួន ១៣ រង្វាន់ផ្សេងគ្នា ដូចជា ៖

• រង្វាន់ធំម៉ូតូ Honda Scoopy ២០២២ ចំនួន ០១ រង្វាន់ បានទៅលើគូស្វាមីភរិយា ៖

១. លោក គុណ ភ័ត្ត្រា និង អ្នកស្រី ប៊ូ ទេវី (កំពង់ធំ)
• រង្វាន់កង់គូស្នេហ៍ Giant Rincon 2 ចំនួន ០៣ រង្វាន់ បានទៅលើគូស្វាមីភរិយា ៖

១. លោក ស៊ុន សំណាង និង អ្នកស្រី ឆុន សុភារតន៍ (កំពង់ចាម)
២. លោក កាតំម សូណាសេរីឬទ្ធិ និង អ្នកស្រី យឹម ដូរីតា (ភ្នំពេញ)
៣. លោក គង់ ពេជ្របូរិទ្ធ និង អ្នកស្រី សាំង ស្រីស្រស់ (ភ្នំពេញ)
• រង្វាន់ Smart TV ចំនួន ០៣ រង្វាន់ បានទៅលើគូស្វាមីភរិយា ៖

១. លោក ឈាន ម៉េងជាង និង អ្នកស្រី សាម និមល (កំពង់ធំ)
២. លោក ឃុំ កញ្ញា និង អ្នកស្រី ព្រឹម មករា (ភ្នំពេញ)
៣. លោក គង់ គឹមសេង និង អ្នកស្រី ថាន ស្រីណុច (ភ្នំពេញ)
• រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ០៣ រង្វាន់ បានទៅលើគូស្វាមីភរិយា ៖

១. លោក ឆែ ឆៃយុទ្ធ និង អ្នកស្រី ទី សំណាង (កំពង់ស្ពឺ)
២. លោក សុង ពិសើ និង អ្នកស្រី ឃុត មុន្នីរង្សី (ភ្នំពេញ)
៣. លោក ធន សុធារិទ្ធ និង អ្នកស្រី ស៊ឹម សុវណ្ណា (ភ្នំពេញ)
• រង្វាន់ ទូទឹកកក ចំនួន ០៣ រង្វាន់ បានទៅលើគូស្វាមីភរិយា ៖

១. លោក ជ្រា ស៊ីណា និង អ្នកស្រី ជុន រីណា (ត្បូងឃ្មុំ)
២. លោក ងិន ចាន់ពិសី និង អ្នកស្រី ប៉ែន អង្គាលី (បាត់ដំបង)
៣. លោក រ៉េត រ័ត្ន និង អ្នកស្រី រស់ សុជាតិ (កណ្តាល)

គួរឲ្យដឹងដែរថា គូស្វាមីភរិយាថ្មីទាំង ១៣ គូ ខាងលើ បានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង ចំណងដៃគូស្នេហ៍អមតៈ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ១៣ គូផងដែរ។
នេះជាលើកចុងក្រោយ នៃការប្រគល់រង្វាន់ទៅដល់គូស្វាមីភរិយាសំណាងសរុបទាំងអស់ចំនួន ២៥ គូ ដែលបានឈ្នះការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធីចំណងដៃគូស្នេហ៍អមតៈ។

វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទឹកពិសាវីតាល់ នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥ រៀល ដែលបានផ្ដួចផ្ដើមឡើងរយៈពេលជាង ១០ ឆ្នាំ បានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣/០៦១/០៦៩ ៨៦៤ ៣៣៣៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា