ជីវិតកម្សាន្ដ
ខេម ឆ្លើយតបភ្លាមៗក្រោយមានសំនួរថា ពេលណាឡេីងឧកញ៉ា ?
តារាចម្រៀងសម្លេងស្អកលោក ខេម ស្របពេលដែលអាជីពសិល្ប:កំពុងជោគជ័យគួរឲ្យកត់សម្គាល់នោះស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានលើកជាសំនួរពាក់ព័ន្ធការឡើងងារជាឧកញ៉ាដែលសួរថា ពេលណាទើបលោកឡើងងារឧកញ៉ា។

សំនួរនេះត្រូវបានគេយល់ថា ដោយសារពេលបច្ចុប្បន្នកំពុងមានអ្នកសិល្ប: និងអ្នកនិពន្ធស្រុកខ្មែរមួយចំនួនក្រោយជោគជ័យលើវិថីសិល្ប:បានឡើងទៅជាឧកញ៉ា ។ តួយ៉ាងដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ ,តារាចម្រៀង ខេមរ: សិរីមន្ត ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង និងអ្នកនិពន្ធលោក យឹម តាស្រង់ ជាដើមដែលសុទ្ធសឹងតែទទួលបានងារជាឧកញ៉ា។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកគាំទ្រខាងលើត្រូវបានតារាចម្រៀង ខេម បានបញ្ជាក់ច្បាស់ៗថា ម្នាក់ៗសួរមកកាន់ខ្ញុំថាពេលណាឡេីងឧកញ៉ា? ត្រឹមមានសំណាងរាប់អានបងៗដែលមានងាឧកញ៉ាខ្ញុំរំភេីបបាត់ហេីយ ហេីយនោះក៏ជាសំណាងខ្ញុំដែរ ជូនពរបងប្អូនមានសំណាងល្អគ្រប់គ្នា ខ្ញុំមានសំណាងណាស់ដែលបានមករស់ក្នុងក្រុមហ៊ុនGalaxy Navatra។

បន្ទាប់ពីមានការឆ្លើយតបពីសំណាក់លោក ខេម ជុំវិញរឿងរ៉ាវឡើងជាឧកញ៉ានេះ ក៏មានការបញ្ចេញមបតិរបស់អ្នកគាំទ្រ ថា អំពើល្អគង់តែជោគជ័យនៅថ្ងៃមុខកុំកម្សត់ពេកជូនពរបងសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចនៃការងារ។ ឯខ្លះទៀតថា ហេតុអ្វីចង់ក្លាយជាឧកញ៉ា អ្នកចង់បានងារជាឧកញ៉ា គឺជាមនុស្សមិនចេះគ្រប់ក្នុងឆាកជីវិត បើខ្ញុំវិញសុំត្រឹមពលរដ្ឋធម្មតាមានលុយចាយគ្រប់គ្រាន់ក្នុងជីវិតនេះវាល្អពេកហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


