KPT+
ឪពុកល្អម្នាក់ មិនគ្រាន់តែផ្គត់ផ្គង់លុយកាក់ តែត្រូវគិតដល់គ្រួសារជាទីមួយ
បុរសគ្រប់រូបសុទ្ធតែអាចក្លាយជាឪពុក តែទោះជាយ៉ាងណា ដើម្បីក្លាយជាឪពុកល្អម្នាក់ទើបជារឿងដែលពិបាកសម្រាប់បុរស។

បុរសមួយចំនួនបានទាក់ទងស្រីៗដោយចេតនាមិនមានទំនួលខុសត្រូវ ហើយក៏បានបង្កើតកូនជាមួយនាង។ បែបនេះមិនហៅថាបុរសអស្ចារ្យទេ មនុស្សប្រុសអស្ចារ្យជាបុរសណាម្នាក់ដែលអាចរួមចំណែក ក្នុងការផ្គត់ផ្គង់ ផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់ក្មេងនោះឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន។ ឪពុកល្អម្នាក់ មិនត្រឹមតែខំប្រឹងប្រែងធ្វើការ រកប្រាក់ផ្គត់ផ្គង់គ្រួសារ ឬគ្រាន់តែផ្តល់ជម្រកល្អសម្រាប់កូនៗ មានអាហារពេញៗតុ ឬក៏បញ្ជូនពួកគេទៅរៀនសាលាថ្លៃៗដែរ។ ប៉ុន្តែឪពុកល្អត្រូវស្គាល់ពីភាពជាឪពុក ដែលវាមិនមែនគ្រាន់តែផ្តល់តែសម្បកក្រៅប៉ុណ្ណោះ តែជាបុរសដែលមានចំណុចទាំងនេះ៖
ឆ្លៀតពេលដើម្បីគ្រួសារ ទោះបីជារវល់យ៉ាងណាក៏ដោយ

ជាឪពុកល្អម្នាក់មិនថារវល់ការងាយ៉ាងណានោះទេ គាត់តែងតែអាចឆ្លៀតពេលដើម្បីភរិយានិងកូនៗ នៅដែលពួកគេត្រូវការគាត់ និងអាចកំដរក្រុមគ្រួសារនៅពេលថ្ងៃឈប់សម្រាក។ មិនថាមានបញ្ហាធំឬតូចក្ដី ក្នុងនាមជាមេគ្រួសារ ជាប៉ាៗគេរមែងព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហា ដោយមិនទុកភរិយានិងកូនៗឲ្យប្រឈមនឹងឧបសគ្គតែឯងឡើយ។
ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីថែរក្សាគ្រួសារ
ឪពុកគម្រូសុខចិត្តលះបង់នូវតម្រូវការ និងបំណងប្រាថ្នាផ្ទាល់ខ្លួនដើម្បីជាប្រយោជន៍រួមរបស់គ្រួសារទាំងមូល។ សូម្បីតែនៅពេលដែលគាត់នឿយហត់ អស់កម្លាំងក៏ដោយ គាត់ក៏នៅតែឆ្លៀតចំណាយពេលខ្លះជាមួយគ្រួសារដែរ។ លើសពីនេះទៅទៀតគាត់ជាឪពុកដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីធានាថា ភរិយានិងកូនៗមានសុភមង្គលពិតប្រាកដ។ គាត់មិនដែលធ្លាប់ទុកឲ្យគ្រួសារនៅកំព្រា ខ្វះភាពកក់ក្ដៅឡើយ។
លះបង់ជានិច្ច
ក្នុងនាមជាឪពុកម្នាក់មិនត្រឹមតែដើរតួនាទីជាឪពុកប៉ុណ្ណោះទេ តែគាត់ក៏ដើរតួជាគ្រូផងដែរ។ ជាធម្មតាឪពុក តែងតែចង់ការពារ និងចង់បង្រៀនកូនៗពីមេរៀនសំខាន់ៗនៅក្នុងជីវិត។ គាត់ប្តេជ្ញាខ្លួនឯងដើម្បីធានាថាក្រុមគ្រួសារត្រូវបានយកចិត្តទុកដាក់និងត្រូវបានមើលថែរក្សា ហើយនឹងមិនបោះបង់គ្រួសារដើម្បីការពារខ្លួនទេ តែគាត់សុខចិត្តរ៉ាប់រងការលំបាក ដើម្បីឲ្យគ្រួសារបានទទួលសេចក្ដីសុខវិញ។ ឪពុកល្អមិនស្ទាក់ស្ទើរក្នុងការលះបង់ខ្លួនឯងដើម្បីឱ្យគ្រួសាររបស់គាត់មានសុភមង្គលឡើយ។
ធ្វើជាគំរូល្អសម្រាប់កូនៗធ្វើតាម

គាត់នឹងបង្រៀនកូនប្រុសពីរបៀបស្រឡាញ់មនុស្សស្រី ដោយការស្រឡាញ់ភរិយារបស់គាត់អស់ពីចិត្ត ដើម្បីឲ្យកូនមើលនិងធ្វើគំរូតាម។ គាត់នឹងបង្រៀនកូនស្រីពីរបៀបការពារខ្លួន និងធ្វើអ្វីដែលត្រឹមត្រូវ។ ជាទូទៅគាត់នឹងមិននៅគ្រប់កន្លែងដែលកូនគាត់ត្រូវការទេ ប៉ុន្តែនឹងស្ថិតនៅក្នុងការចងចាំរបស់ពួកគេគ្រប់ពេលវេលា ដោយសារគំរូល្អដែលគាត់បានទុកឲ្យបុត្រធីតា។
ជាមនុស្សម្នាក់ដែលបង្រៀនកូនឲ្យមានគុណធម៌
សេចក្ដីសប្បុរស ស្មោះត្រង់ អត់ធ្មត់ យោគយល់ និងសេចក្តីស្រឡាញ់ ទាំងនេះជាអ្វីដែលកូនៗរៀនបានពីគ្រួសារច្រើនជាងនៅសាលា។ នោះហើយជាមូលហេតុដែលឪពុកល្អគ្រប់រូបខិតខំប្រឹងប្រែងបង្រៀនគោលការណ៍ទាំងនេះដល់កូនៗ របស់គាត់។ គាត់បង្រៀនដោយធ្វើជាគំរូល្អសម្រាប់ពួកគេឲ្យពួកគេធ្វើតាម តាមការរស់នៅប្រចាំថ្ងៃ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


