KPT+
មកដឹងការពិតកាន់តែច្បាស់ ១០ ចំណុច ពីជំងឺអូទីស្សឹម
បច្ចុប្បន្នឪពុកម្ដាយមានការបារម្ភចំពោះវិបត្តិជំងឺអូទីស្សឹមដែលអាចកើតលើកូនក្នុងផ្ទៃជាខ្លាំងដោយសារតែជំងឺនេះមិនអាចដឹងមុនតាមរយៈមើលអេកូបានទេ ណាមួយការមើលថែកូនៗអូទីស្សឹមក៏ពិបាកដែរ ពួកគាត់ត្រូវការការមើលថែជាពិសេសខុសពីកុមារដទៃ ។ ខាងក្រោមនេះជាការពិតមួយចំនួន ដែលយើងគួរយល់ដឹងពីជំងឺអូទីស្សឹម ៖
១. ការរាតត្បាត
ជំងឺអូទីស្សឹមរាតត្បាតក្មេងម្នាក់ក្នុងចំណោម ៦៨ នាក់ ក្នុងនោះក្មេងប្រុសមានឱកាសកើតជំងឺអូទីស្សឹមជាងក្មេងស្រី។

២. ឈ្មោះជំងឺ
ពាក្យ “អូទីស្សឹម” ដំបូងត្រូវបានប្រើប្រាស់ដោយគ្រូពេទ្យវិកលចរិត Eugen Bleuler ក្នុងឆ្នាំ ១៩០៨ ដើម្បីពណ៌នាអំពីអ្នកជំងឺវិកលចរិតដែលមានអាកប្បកិរិយាដកខ្លួនចូលទៅរស់នៅក្នុងពិភពផ្សេងទៀតម្នាក់ឯង ។

៤. ការព្យាបាល
បច្ចុប្បន្នជំងឺនេះមិនមានថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែយើងអាចបង្រៀនឲ្យអ្នកជំងឺចេះធ្វើសកម្មភាពប្រចាំថ្ងៃដោយខ្លួនឯងបានដូចជា ស្លៀកពាក់ ញ៉ាំបាយ និងរៀបចំខ្លួនជាដើម ។
៥. ការចំណាយ
សមាជិកគ្រួសារដែលមានជំងឺនេះត្រូវការចំណាយប្រាក់ជាមធ្យម ៦០០០០ ដុល្លារក្នុងមួយឆ្នាំ និងចន្លោះ ១.៤ លានដុល្លារ ទៅ ២.៤ លានដុល្លារក្នុងមួយជីវិត ។
៦. កូនភ្លោះ
ក្នុងករណីកូនម្នាក់ក្នុងចំណោមកូនភ្លោះពិតមានជំងឺអូទីស្សឹមមែន ម្នាក់ទៀតអាចនឹងមានជំងឺអូទីស្សឹមពី ៦០ ទៅ ៩៦ ភាគរយ ប៉ុន្តែបើម្នាក់ក្នុងចំណោមកូនភ្លោះមិនកើតអូទីស្សឹម ម្នាក់ទៀតមានឱកាសកើតត្រឹមតែ ២៤ ភាគរយប៉ុណ្ណោះ ។

៧. ជំងឺបន្ទាប់បន្សំ
១០ ភាគរយនៃក្មេងអូទីស្សឹមមានបញ្ហាហ្សេន សរសៃប្រសាទ ឬមេតាបូលីសផងដែរ ។
៨. សមត្ថភាពអ្នកជំងឺ
បុគ្គលដែលមានជំងឺអូទីស្សឹមអាចមានភាពច្នៃប្រឌិតខ្ពស់ ឆាប់ស្វែងរកចំណង់ចំណូលចិត្តឃើញ និងមានទេពកោសល្យខាងតន្ត្រី ល្ខោន សិល្បៈ របាំ និងការច្រៀងដ៏ពូកែ ។

៩. បុគ្គលល្បីមានជំងឺអូទីស្សឹម
អ្នកប្រាជ្ញ អាល់បឺតអែនស្ទែន, អ៊ីសាក់ញូវតុន, និងអេនឌីវ៉ាហូលសុទ្ធតែមានជំងឺអូទីស្សឹម ។

១០. ភាគរយអ្នកជំងឺធ្ងន់ធ្ងរ
៣៥ ភាគរយនៃមនុស្សពេញវ័យដែលមានជំងឺអូទីស្សឹមមិនទាន់មានការងារធ្វើ ឬរៀនបន្តសោះ នេះជាបញ្ហាធំក្នុងជីវិតរបស់គាត់ ។
គួររំលឹកថាជំងឺអូទីស្សឹមគឺជាជំងឺមិនអាចព្យាបាលបានទេ ដូច្នេះឪពុកម្ដាយដែលមានកូនអូទីស្សឹមគប្បីយកចិត្តទុកដាក់បង្រៀនគាត់ពីការមើលថែខ្លួនឯងជាប្រចាំថ្ងៃ និងការងារសំខាន់ៗសម្រាប់ជីវិតវិញទើបជាការប្រសើរ ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


