Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយសូរ្យគ្រាសកូនកាត់កន្លងផុត ពិភពលោកនឹងជួបចន្ទ្រគ្រាស Penumbral វិញម្តង

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមេសាឆ្នាំ២០២៣ ពិភពលោក បានជួបប្រទះព្រឹត្តិការណ៍តារាសាស្រ្ត សូរ្យគ្រាសកូនកាត់ ដ៏កម្រ។

សូរ្យគ្រាសកូនកាត់ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូរ្យគ្រាសកូនកាត់ដ៏កម្រនេះ គឺកើតឡើងត្រឹមតែពីរបីដងប៉ុណ្ណោះក្នុងមួយសតវត្សរ៍ ដោយលើកមុនវាកើតឡើងនៅខែវិច្ឆិកាឆ្នាំ២០១៣ ហើយអង្គការណាសា រំពឹងថា សូរ្យគ្រាសកូនកាត់លើកក្រោយ នឹងកើតឡើងនៅឆ្នាំ២០៣១។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ ពិភពលោកនឹងជួបបាតុភូតមួយទៀត នោះគឺ ចន្ទ្រគ្រាស Penumbral។

ចន្ទគ្រាស Penumbral ត្រូវបានគេដឹងថា ជាប្រភេទចន្ទ្រគ្រាស  ដែលមិនអាចបាំងពន្លឺព្រះចន្ទទាំងស្រុងបានឡើយ។

(រូបថត៖ Starofmysore)

អ្នកនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អូស្ត្រាលី ណូវែលសេឡង់ អង់តាក់ទិក មហាសមុទ្រអាត្លង់ទិកខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នឹងមើលឃើញចន្ទ្រគ្រាសនេះនៅយប់ថ្ងៃទី ៥ខែឧសភាឆ្នាំ២០២៣។

ថ្វីបើអ្នកវិទ្យាសាស្រ្តមិនទាន់បញ្ជាក់ច្បាស់ៗថាតើ​ប្រទេសណាខ្លះ អាចមើលឃើញចន្ទ្រគ្រាស Penumbral ក៏ដោយ ប៉ុន្តែបាតុភូតនេះ នឹងកើតឡើងនៅម៉ោង១០:១៣នាទីយប់ (ម៉ោងនៅកម្ពុជា)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Earth Sky

ចុចអាន៖ មើលវីដេអូនេះ ទើបដឹងថា សូរ្យគ្រាសកូនកាត់អស្ចារ្យកម្រិតណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម