Connect with us

សេចក្ដីជូនដំណឹង

ចែកសំបុត្រទស្សនាឥតគិតថ្លៃ ពីម៉ោង ១២ថ្ងៃត្រង់នេះ នៅ៦ទីតាំង សម្រាប់មើលការប្រកួតបាល់ទាត់ ថ្ងៃសៅរ៍នេះ

បានផុស

នៅ

អ្នកដែលចង់ទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន​ និង កម្ថុជា​ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាចទៅយកសំបុត្រទស្សនាដោយឥតគិតថ្លៃបាន ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់នេះ នៅ៥ទីតាំង។ នេះបើតាមការបញ្ជាក់ ពីសហព័ន្ធកីឡាបាល់ទាល់កម្ពុជា​​ នៅថ្ងៃច័ន្ទទី២៤មេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធកីឡាបាល់ទាល់កម្ពុជា​​ ឲ្យដឹងថា សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន​ និង កម្ថុជា​ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩​ ខែមេសា​ ចុងសប្តាហ៍នេះ ក្រោមការរៀបចំរបស់ កម្ពុជា ជាម្ចាស់ផ្ទះ នឹងផ្តល់សំបុត្រឥតគិតថ្លៃជូនអ្នកចង់ទស្សនា​ ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះទៅ ដោយម្នាក់នឹងទទួលបានដល់ទៅ ២សំបុត្រ។​ លើសពីនេះ ក្នុងសំបុត្រ ១សន្លឹកនេះ អាចប្រើប្រាស់បាន ២ប្រកួត សម្រាប់ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ២០២៣។

ចំពោះទីតាំងទទួលសំបុត្រទស្សនាផ្ទាល់ដោយឥតថ្លៃ គឺមានចែកជូននៅ ៥ទីតាំង រួមមាន ពហុកីឡដ្ឋានជាតិអូឡាំពិក(ខ្លោងទ្វារធំ); The Blue Sports Centre; Fan Sport Store​ ទាំងពីរសាខា និង Sport Castle Sornthomok។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន នឹងចាប់ផ្តើមឡើងនៅម៉ោង ៤រសៀល ហើយ កម្ថុជា​ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នឹងប្រកួតនៅវេលាម៉ោង ៧យប់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម