ព័ត៌មានអន្ដរជាតិ
ប៉ូលិសប៉េរូចាប់ខ្លួនអ្នកទេសចរពីរនាក់ ខណៈកំពុងថតរូបអាក្រាតកាយនៅប្រាសាទ Machu Picchu
យោងតាមគេហទំព័រ Euronews ភ្ញៀវទេសចរជនជាតិបារាំង និងស្វីសពីរនាក់ត្រូវបានរកឃើញដោយអ្នកមើលការខុសត្រូវនៅឯវិមាន Machu Picchu ប្រទេសប៉េរូ ខណៈដែលកំពុងឈរអាក្រាតកាយដើម្បីថតរូបគ្នាទៅវិញទៅមកនៅក្នុងវិមាន Machu Picchu ។

នៅក្នុងការបង្ហោះនៅលើគេហទំព័ររបស់ប៉ូលិសប៉េរូ (PNP) តំណាងរបស់ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា “ពិភពលោកអស្ចារ្យណាស់ Machu Picchu គួរតែត្រូវបានគោរព” ។ បច្ចុប្បន្ន ប៉ូលិសបានលុបរូបថត និងឃុំខ្លួនអ្នកទេសចរទាំងពីរនាក់ពីបទជេរប្រមាថជាសាធារណៈ។
ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរក្នុងតំបន់បានព្រមានអ្នកទេសចរមិនឲ្យថតរូបអាក្រាតកាយនៅកន្លែងបេតិកភណ្ឌពិភពលោកបុរាណ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។ កាលពីឆ្នាំ ២០១៦ Adam Burton ជាអ្នកទេសចរជនជាតិអង់គ្លេសអាយុ ២៣ ឆ្នាំ និង Eric Xavier Mariec ជាអ្នកទេសចរបារាំងអាយុ ២៨ ឆ្នាំត្រូវបានឆ្មាំវត្ថុបុរាណប្រទះឃើញក្នុងពេលដែលពួកគេកំពុងអាក្រាតកាយ និងថតរូបជាមួយទូរស័ព្ទដៃនៅក្នុងកន្លែងផ្ទុកសារីរិកធាតុ។
ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៤ មក ប្រទេសប៉េរូបានបង្កើនការឃ្លាំមើល Machu Picchu ខណៈដែលការលួច និងការអាក្រាតកាយបានក្លាយទៅជាបញ្ហាដ៏ឈឺចាប់មួយនៅឯកន្លែងវប្បធម៌ដ៏ល្បីល្បាញ ហើយកន្លែងនេះទាក់ទាញអ្នកទស្សនារហូតដល់ ១.២ លាននាក់ជារៀងរាល់ឆ្នាំ។
ប្រឈមមុខនឹងស្ថានភាពនោះ រដ្ឋាភិបាលប៉េរូត្រូវដាក់ចេញនូវដែនកំណត់នៃការទទួលភ្ញៀវអតិបរមាត្រឹមតែ ៤,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីការពារបូជនីយដ្ឋាននេះ។ លើសពីនេះ អ្នកទស្សនាត្រូវតែគោរពតាមបទប្បញ្ញត្តិមួយចំនួនទៀត ដូចជាមិនត្រូវយកដង selfie ជើងកាមេរ៉ា និងកាបូបស្ពាយដែលមានទម្ងន់មិនលើសពី ៥ គីឡូក្រាមចូលឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ជួបគ្រោះរាំងស្ងួតធ្ងន់ ខណៈអាងស្តុកទឹកដ៏ធំប្រេះដីបែកក្រហែង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


