KPT+
នាឡិកាដៃរបស់អធិរាជចុងក្រោយប្រទេស ចិន បំបែកកំណត់ត្រាដេញថ្លៃខ្ពស់បំផុត
នាឡិកាដែលធ្លាប់ជារបស់អធិរាជចុងក្រោយនៃរាជវង្ស Qing ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់បំផុតចំនួន ៥ លានដុល្លារ នៅលើប្លុកដេញថ្លៃក្នុងទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ខណៈវាមានតែ ៨ គ្រឿងប៉ុណ្ណោះក្នុងលោក។
នាឡិកា Patek Philippe Reference 96 Quantieme Lune របស់អធិរាជ Puyi បានដេញថ្លៃដោយអ្នកប្រមូលទិញនៅអាស៊ីតាមរយៈការដេញថ្លៃតាមទូរស័ព្ទ។ យោងតាមលោក Thomas Perazzi នៃក្រុមហ៊ុនដេញថ្លៃ Phillips Asia បញ្ជាក់ថា នេះជាការដេញថ្លៃខ្ពស់បំផុតសម្រាប់នាឡិកាដៃដែលធ្លាប់ជារបស់អធិរាជ។ លោកមានការរំភើបចិត្តចំពោះការលក់ដ៏អស្ចារ្យនេះ ព្រោះវាបានបង្កើតកំណត់ត្រា។
ទោះយ៉ាងណាក៏ដោយ តាមការលើកឡើងរបស់ក្មួយប្រុសរបស់ Puyi Aisin-Gioro Yuyuan ធ្លាប់បញ្ចាក់ថា នាឡិកានេះគឺជាវត្ថុផ្ទាល់ខ្លួនរបស់ព្រះចៅអធិរាជដែលត្រូវគេចាប់ខ្លួន ហើយក៏ប្រគល់វាទៅឲ្យអ្នកបកប្រែជនជាតិរុស្សី Georgy Permyakov ដើម្បីរក្សាសុវត្ថិភាពនៅពេលអធិរាជចាកចេញពីជំរុំពន្ធនាគារ។
អធិរាជ Puyi ប្រសូតនៅឆ្នាំ ១៩០៦ ជាអធិរាជចុងក្រោយនៃរាជវង្ស Qing របស់ប្រទេសចិន ដែលកាន់តួនាទីជាស្ដេចតាំងពីព្រះជន្ម២ឆ្នាំឯណោះ។ បន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ ១៩៤៥ អធិរាជ Pu yi ត្រូវចាប់ធ្វើជាឈ្លើយសឹកសង្គ្រាមនៅ Shenyang ប្រទេសចិន ដោយកងទ័ពសូវៀត ហើយជាប់ឃុំនៅ Khabarovsk រយៈពេល ៥ ឆ្នាំ។
យ៉ាងណាមិញ កាលពីឆ្នាំ ២០១៧ នាឡិកាម៉ាក Patek Philippe ដែលជាកម្មសិទ្ធិរបស់អធិរាជ Ethiopia ត្រូវបានដេញថ្លៃក្នុងតម្លៃ ២.៩ លានដុល្លារ ហើយនៅឆ្នាំដដែលនោះ នាឡិកាម៉ាក Rolex របស់អធិរាជវៀតណាម ត្រូវដេញថ្លៃក្នុងតម្លៃ ៥ លានដុល្លារ ហើយនាឡិកា Patek Philippe “Grandmaster Chime” លក់ក្នុងតម្លៃ ៣១លានដុល្លារក្នុងឆ្នាំ ២០១៩ ។ វាត្រូវបានគេនិយាយថាជានាឡិកាដ៏ស្មុគស្មាញបំផុត ដែលក្រុមហ៊ុនផលិតនាឡិកាប្រណីតមិនធ្លាប់បានបង្កើត ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


