ព័ត៌មានជាតិ
អភិបាលខេត្តកំពត ប្រើពេល២ថ្ងៃ ដោះស្រាយសំណើ និងសំណុំរឿងវិវាទជាង៧០ របស់ពលរដ្ឋក្នុងស្រុកឈូក
ប្រជាពលរដ្ឋក្នុងឃុំ១០ ក្នុងស្រុកឈូក បានដាក់ពាក្យបណ្តឹង រួមទាំងសំណើផ្សេងៗប្រមាណជាង៧០សំណើ-សំណុំរឿងនាពេលកន្លងមក អភិបាលខេត្តកំពតបានចុះទៅដោះស្រាយក្នុងមូលដ្ឋានផ្ទាល់ ដោយប្រើប្រាស់រយៈពេល២ថ្ងៃដើម្បីសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋ។ ហើយការដោះស្រាយនេះដែរប្រជាពលរដ្ឋដែលជាគូរទំនាស់គឺពេញចិត្តក្នុងការទទួលយក និងត្រេកអរជាទីបំផុត។

កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមទាំងសំណើផ្សេងៗប្រមាណជាង៧០ របស់ប្រជាពលរដ្ឋចំនួន១០ឃុំ ក្នុងស្រុកឈូក ដែលការដោះស្រាយនេះត្រូវបានធ្វើឡើងពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ ធ្វើនៅក្នុងបរិវេណវត្ត នារាយណ៍ ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក និងទីតាំងទី២ ធ្វើនៅក្នុងរិវេណវត្ត អង្គចៅពញា ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាគូរទំនាស់ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកថា យើងទាំងអស់គ្នាអាចមានសុខសន្តិភាព រស់នៅមានសិទ្ធិសេរីភាពដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃកំណើតទី២ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱ្យ និងរកមកដោយលំបាក ដូច្នេះ យើងត្រូវរស់នៅដោយសេចក្តីថ្លៃថ្នូ រួមសាមគ្គី កុំឱ្យមានការឈ្លោះទាស់ទែងគ្នា។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានបន្ថែមថា ពេលណាដែលយើងមិនចេះអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមកនោះទេ នោះការរស់នៅក៏មិនមានសេចក្តីសុខ និងបណ្តាលឱ្យខាតពេលវេលារកស៊ីចិញ្ចឹមជីវិតផងដែរ។

សូមបញ្ជាក់ផងដែរថា យន្តការដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកយកមកដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការមានពីរ គឺយន្តការគ្រួសារ ដោយឯកឧត្តមបានបញ្ចូលខ្លួនឯកឧត្តមផ្ទាល់ជាសមាជិកម្នាក់ក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងយន្តការទីពីរ គឺយន្តការច្បាប់ ប្រសិនបើសំណុំរឿងវិវាទពាក់ព័ន្ធនឹងផ្លូវច្បាប់។
រាល់ការដោះស្រាយវិវាទតាមបណ្តាក្រុងស្រុក ឯកឧត្តមអភិបាលខេត្ត តែងតែនាំមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងមេធាវីប្រចាំខេត្តដើម្បីចូលរួមបកស្រាយនូវការងារពាក់ព័ន្ធឱ្យពលរដ្ឋបានដឹង និងយល់ពីបញ្ហាផ្សេងៗផងដែរ។

ប្រជាពលរដ្ឋដែលជាគូរវិវាទទាំងអស់ក្នុងឃុំចំនួន១០ ដែលបានធ្វើការដោះស្រាយនេះ មានការពេញចិត្តចំពោះដំណោះស្រាយដ៏ល្អ និងសមស្របរបស់ឯកឧត្តមអភិបាលខេត្ត ដោយការសម្របសម្រួលក្នុងរឿងនីមួយៗ ឯកឧត្តមមានសុភវិនិច្ឆ័យត្រឹមត្រូវ មានការថ្លឹងថ្លែងច្បាស់លាស់ អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ ហើយក៏ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


