ជីវិតកម្សាន្ដ
មិនទាន់បង្ហាញខ្លួនជាផ្លូវការផង Ahyeon សមាជិក BABYMONSTER ទទួលរងការរិះគន់យ៉ាងខ្លាំង
Ahyeon សមាជិកក្រុមចម្រៀងស្រី BABYMONSTER ដែលត្រឹមនឹងបង្ហាញខ្លួនរបស់ផលិកម្ម YG ក្នុងពេលឆាប់ៗនេះ បានទទួលរងការវាយប្រហារនិងរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គមដោយសារតែការសម្តែងលើកមុនរបស់នាងនៅសាលាប្រើពាក្យរើសអើងជនជាតិស្បែកខ្មៅ ។

ថ្មីៗនេះ វីដេអូរបស់ Ahyeon សមាជិកក្រុមចម្រៀងស្រី BABYMONSTER សម្តែងបទ “Feeling Myself” របស់ Nicki Minaj និងបទ “Finesse” របស់ Bruno Mars ft. Cardi B នៅសាលារបស់នាងបានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយនៅលើវេទិកា SNS និង Twitter ។

ជាពិសេស វីដេអូនេះបង្ហាញពីការរ៉េបរបស់ Ahyeon ទៅនឹងបទចម្រៀងដែលមានអត្ថន័យជាក់លាក់ ខណៈពេលដែលការបញ្ចេញសំលេងនូវរាល់ពាក្យនីមួយៗបានយ៉ាងត្រឹមត្រូវពីបទចម្រៀងដើមរួម ទាំង “n-word” ផងដែរ។ ពាក្យ “n-word” នៅទីនេះសំដៅលើពាក្យរើសអើងដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ ដោយឃើញថា Nicki Minaj ដែលជាតារាចម្រៀងដើមនៃបទ “Feeling Myself” មានសម្បុរខ្មៅវាមិនមានបញ្ហាអ្វីទេសម្រាប់នាងក្នុងការប្រើពាក្យនេះ ប៉ុន្តែមិនសមរម្យសម្រាប់ Ahyeon ក្នុងការប្រើពាក្យនេះ ។

ជាលទ្ធផល អ្នកគាំទ្រអន្តរជាតិជាច្រើនបានសម្តែងការខកចិត្តរបស់ពួកគេ និងទាមទារឱ្យផលិតកម្ម YG Entertainment និយាយអំពីរឿងនេះ។ អ្នកគាំទ្រមួយចំនួនក៏បានលើកឡើងថាចាប់តាំងពី Ahyeon បាននិយាយថា នាងរៀនភាសាអង់គ្លេសតាំងពីអាយុ ៥ ឆ្នាំមក វាមិនអាចទៅរួចទេដែលនាងមិនដឹងអំពី “n-word” និងប្រវត្តិនៃការរើសអើងរបស់វា។

ម្យ៉ាងវិញទៀត ការប្រើពាក្យ “n-word” គឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកគាំទ្រអន្តរជាតិ ដោយពីមុនក្នុងខែតុលា ឆ្នាំ ២០២១ សមាជិក Giselle នៃក្រុម aespa ក៏ត្រូវបានរិះគន់ចំពោះការធ្វើសមកាលកម្មបបូរមាត់និងការប្រើពាក្យនេះដូចគ្នា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទស្សនិកជនសរសើរ Lisa ជួយយួរឥវ៉ាន់ម្ដាយទាំងមេឃក្ដៅខ្លាំង មិនខ្វល់ខ្លួនជាតារាល្បីលំដាប់ពិភពលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


