សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ០២ ខ្នង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌច្បារអំពៅ
អគ្គិភ័យឆាបឆេះផ្ទះចំនួន ២ ខ្នងជាប់គ្នា យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរ និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិតជាប់ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ភិន ស្រីម៉ៅ ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរកាត់ដេរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឮសំឡេងផ្ទុះចរន្តអគ្គិសនីចេញពីផ្ទះសង់ពីឈើលើ ថ្មក្រោម និងមានអណ្ដាតភ្លើងឆេះឡើងតែម្ដង។ បន្ថែមនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ជួយយកទឹកជះពន្លត់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញអន្តរាគមន៍ពន្លត់ បង្ការពន្លត់អគ្គិភ័យ បានចេញរថយន្តជាច្រើនគ្រឿងដើម្បីធ្វើការបាញ់ទឹកពន្លត់។

ករណីអគ្គិភ័យនេះ កម្លាំងជំនាញបង្ការ សង្គ្រោះអគ្គិភ័យ បានធ្វើការបាញ់ទឹកពន្លត់អស់ទឹកចំនួន ០៨ ឡាន ដោយប្រើពេលវេលា ១ ម៉ោង ក៏រលត់ទៅវិញជាស្ថាពរ និងមិនរាលដាលដល់ផ្ទះផ្សេងទៀត ឬគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ ចំពោះការខូចខាតរួមមាន ៖ ផ្ទះ ០១ ខ្នង សង់ពីឈើលើ ថ្មក្រោម ខូចខាតទាំងស្រុង និងផ្ទះល្វែង ០១ ខ្នងទៀត ខូចខាត ៣០%៕
អត្ថបទ ៖ សុខា





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


