ជីវិតកម្សាន្ដ
មហាជនទម្លាយមន្ទីរពេទ្យដែល Patricia សម្រាលកូនថា ជាកន្លែងថ្លៃលេខមួយក្នុងប្រទេសថៃ
តារាសម្ដែង Patricia Good និងអ្នកជំនួញប្រាក់លាន Note Wiset ទើបតែទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់កាលពីថ្ងៃទី១៦ ខែមិថុនា ដោយដាក់ឈ្មោះកូនថា Alicia គឺជាការបូកបញ្ចូលជាមួយស្វាមីនិងរូបនាង ក្រោយអ្នកម្ដាយរូបនេះពរពោះជាង ៣៨សប្ដាហ៍មក។

លើសពីនេះក្រោមការសាទរពីក្រុមគ្រួសារ និងពីសំណាក់មហាជនជាច្រើនផងនោះ មានប្រភពមួយចំនួនបានទម្លាយពីមន្ទីរពេទ្យសម្រាលរបស់អ្នកម្តាយ Patricia ដោយបញ្ចាក់ថា នាងនិងស្វាមីសម្រេចជ្រើសរើសសម្រាលកូននៅមន្ទីរពេទ្យឈានមុខគេនិងជាកន្លែងលេខមួយ Med Park ដែលតម្លៃសម្រាលកូនរបស់ក្រុមគ្រួសាររតូចនេះពិតជាមិនធម្មតានោះទេ។
– កញ្ចប់ធម្មតា (រយៈពេលស្តារឡើងវិញ ៣ ថ្ងៃ ២ យប់) តម្លៃ ៩៨,០០០ បាត (២,៨១៨ដុល្លារ)
– កញ្ចប់វះកាត់វះកាត់ (រយៈពេលស្តារនីតិសម្បទា ៤ ថ្ងៃ ៣ យប់) តម្លៃ ១១១,៩៩០ បាត (៣,២២២ដុល្លារ)
-កញ្ចប់មានផ្ទៃពោះភ្លោះ (Cesarean Twin Pregnancy Package) ៤ ថ្ងៃ ៣ យប់ តំលៃ ១៦៥,០០០ បាត(៤,៧៤៧ដុល្លារ)
-ផ្នែកវះកាត់ (ក្នុងករណីមិនអាចសម្រាលបាន) ការសម្រាលកូនធម្មតា បូកនឹង គ្មានការឈឺចាប់ដល់ផ្នែកវះកាត់ (រយៈពេលស្តារនីតិសម្បទា ៤ ថ្ងៃ៣យប់) តម្លៃ ១៦០,០០០០ បាត(៤,៦០៣ដុល្លារ)។
ត្បិតថាមានគេទម្លាយពីមន្ទីពេទ្យដែលក្រុមគ្រួសារអភិជនជ្រើសសម្រាលកូនស្រីដំបូងក្ដី តែយ៉ាងណាក៏ដោយ ចំពោះតម្លៃពិតប្រាកដរបស់តារាសម្ដែង Patricia គេងនិងស្នាក់នៅមិនទាន់មានអ្នកណាដឹងនោះទេ។ មហាជនមានតែចាំម៉ាក់ៗថ្មីថ្មោង បញ្ចាក់ឲ្យកាន់តែច្បាស់ជាងនេះប៉ុណ្ណោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


