ព័ត៌មានជាតិ
លោកស្រី ជា សិរី ជំរុញឲ្យពលរដ្ឋបញ្ជូនកូនទៅរៀនឲ្យបានគ្រប់ៗគ្នាយ៉ាងហោចណាស់រៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យ
លោកស្រី បណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ បានជំរុញឱ្យមាតា បិតា និងអាណាព្យាបាលក្នុងឃុំបឹងល្វាធ្វើយ៉ាងណាជំរុញកូនចៅឲ្យបានចូលរៀនគ្រប់គ្នាៗយ៉ាងហោចណាស់បានរៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

ថ្លែងនៅក្នុងចុះសាកសួសុខទុក្ខ និងនាំយកអំណោយរបស់លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងលោកស្រីទៅចែកជូនប្រជាជនខ្វះខាត និងចាស់ជរារស់នៅឃុំបឹងល្វាស្រុកសន្ទុកកាលពីថ្ងៃទី២៩មិថុនា បានមាប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាមួយនឹងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិវិស័យអប់រំក៏បានលើកកម្ពស់និងយកចិត្តទុកដាក់ជាបន្តបន្ទាប់ក្នុងនោះសាលារៀនបានកសាងនៅគ្រប់តំបន់ទូទាំងប្រទេស។ ជាក់ស្ដែងដូចនៅតំបន់នេះក៏មានសាលារហូតដល់កម្រិតអនុវិទ្យាល័យដែលអាចឲ្យពួកគេបានចូលសិក្សាចប់កម្រិតអនុវិទ្យាល័យបាន។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា «បើប្រជាជនយើងម្នាក់ៗមានចំណេះវិជ្ជានិងចំណេះដឹងទូទៅបានច្រើននោះនឹងរួមចំណែកមួយផ្នែកធំក្នុងការលើកកម្ពស់ជីវភាពគ្រួសារនិងអាចចូលរួមដល់ការអភិវឌ្ឍសង្គមជាតិផងដែរ»។
ទោះជាយ៉ាងនេះក្ដីលោកស្រីបណ្ឌិតបានក្រើនរំលឹកថាដើម្បីសម្រេចបាននូវគោលដៅនេះយើងត្រូវរួមគ្នាថែរក្សាការពារស
ន្តិភាពឲ្យបានគង់វង្សហើយត្រូវទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្ដាដាឆ្នាំ២០២៣ បានឲ្យបានគ្រប់ៗគ្នាដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សឲ្យបន្តធ្វើជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៧ដើម្បីបន្តដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀតក្រោមដំបូលសន្តិភាព។

នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត ជា សិរី ក៏បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគជាអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជូនដល់គ្រួសារខ្វះខាត៥គ្រួសារនិងបានប្រគេនបច្ច័យនិងទ័យវត្ថុដល់ព្រះសង្ឃវត្តពោធិស្រះស្រង់ ហៅវត្តបឹងល្វាចាស់ផងដែរ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃដដែលលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មីមួយខ្នងរួមនឹងអំណោយមួយចំនួនទៀតជូនដល់គ្រួសារខ្វះខាតរស់នៅភូមិស្រែតាកោឃុំប្រាសាទដែលជាអំណោយមនុស្សធ៌មរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


