ព័ត៌មានជាតិ
អាជ្ញាធរចុះពិនិត្យ ការគ្រប់គ្រងបរិស្ថានរោងចក្រផលិតអគ្គីសនីធ្យូងថ្មនៅខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១០កក្កដា បានដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្មរបស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL ) ស្ថិតនៅភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះគឺជាការអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ដែលតម្រូវឱ្យក្រុមហ៊ុនរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានជារៀងរាល់ឆមាស ដោយសិក្សាទៅលើគុណភាពខ្យល់ គុណភាពទឹកសមុទ្រនិងទឹកក្រោមដី កម្រិតសំឡេង កម្រិតលំញ័រ សំណល់រាវចេញពីរោងចក្រ ក៏ដូចជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បន្ទាប់ពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនិងការពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលរងបានថ្លែងការកោតសរសើរ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការឆ្លើយតប និងគោរពតាមវិធានការការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងជាពិសេសអនុវត្កគោលការណ៍ទំនួលខុសត្រូវចំពោះសង្គមរបស់សហគ្រាស(CSR)។
ជាមួយគ្នានេះ លោកអភិបាលរងបានណែនាំឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ ផ្តល់ការសិក្សាទៅលើគុណភាពជលផល និងបរិមាណផលនេសាទ នៅតំបន់ជុំវិញគម្រោងបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវមេត្រីភាពបរិស្ថានជាអតិបរមា។

គួររម្លឹកថា រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL )នេះ បានរួមចំណែកផ្គត់ផ្គង់ថាមពលអគ្គីសនីសម្រាប់ការប្រើប្រាស់នៅក្នុងនិងក្រៅខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ២០១៣មក ហើយក្រុមហ៊ុនមានលទ្ធភាពសរុបអាចបង្កើនការផ្គត់ផ្គង់តាមតម្រូវការរហូតដល់ ២៣៥ មេហ្គាវ៉ាត់ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


