ជីវិតកម្សាន្ដ
YG ព្រួយបារម្ភខ្លាំងចំពោះកិច្ចសន្យារបស់ BLACKPINK ព្រោះក្រុមនេះគ្មានអ្នកជំនួសបាន
កាសែត Business Post បានរាយការណ៍ថា អតីតប្រធាន YG លោក Yang Hyun Suk មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកុងត្រាជិតផុតកំណត់របស់ BLACKPINK ដោយសារតែក្រុមនេះមិនអាចជំនួសបានដោយ Baby Monster ម្នាក់ឯងទេ។

លើសពីនេះទៀតដែរ លោក Yang Hyun Suk ក៏សម្ដែងការការព្រួយបារម្ភអំពីស្ថានភាពរបស់ក្រុម BLACKPINK ថា ការលក់ភាគច្រើនរបស់ YG បានមកពី BLACKPINK សុទ្ធសាធ ហើយក៏ធ្វើឲ្យក្រុមហ៊ុនកើនចំណូលយ៉ាងច្រើនក្រាស់ក្រែលផងដែរ។
យោងតាមការវិភាគរបស់ក្រុមហ៊ុន Hyundai Motor Securities ការរួមចំណែករបស់ BLACKPINK ចំពោះប្រាក់ចំណេញប្រតិបត្តិការរបស់ YG Entertainment ក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានច្រើនជាង ៨៥%, និង ៧៥% បានមកពីការលក់សំបុត្រប្រគុំតន្ត្រី និង ៦៣% បានមកពីការលក់អាល់ប៊ុមនៅក្នុងប្រទេសកូរ៉េក្នុងឆ្នាំនេះ។
ក្រៅពី BLACKPINK គ្មានក្រុមផ្សេងទៀតនៅក្នុងស្លាកសញ្ញា ឥឡូវនេះដែលលក់បានលើសពី ១លានបន្ទះក្នុងមួយការត្រលប់មកវិញ។
ជាងនេះទៀត មានព័ត៌មានខ្លះបានបញ្ចេញមកថា Lisa សមាជិកក្រុម BLACKPINK នឹងមិនបន្តកិច្ចសន្យារបស់នាងទេ ខណៈតម្លៃភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះជិត ៨% ហើយ។ ការពឹងផ្អែករបស់ YG Entertainment ទៅលើ BLACKPINK អាចត្រូវបានគេវាយតម្លៃថាខ្លាំងពេក បើធៀបនឹងស្លាកផ្សេងទៀត Yang កំពុងមមាញឹកក្នុងការបង្កើត BLACKPINK ជាលើកទីពីរ។ ហើយទំនុកចិត្តរបស់វិនិយោគិន សម្រាប់ YG អាចនឹងត្រូវខូចខាតដោយសារកង្វះភាពចម្រុះនាពេលអនាគត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយល្បីៗទម្លាយថា ៧ ឆ្នាំ មកនេះ Lisa បានប្រាក់ខែទាបជាងគេក្នុងក្រុម
ចុចអាន៖Lisa បោះតុក្កតាទៅហ្វូងមនុស្សវិញ ក្រោយមានគេគប់វាមកលើឆាកប្រគំតន្ត្រី Blackpink
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


