KPT+
ហេតុផលឪពុកម្ដាយមិនគួរចិញ្ចឹមកូនស្រីបែបស្រស់ស្អាតគ្មានកំហុស
មានឪពុកម្ដាយខ្លះដែលចិញ្ចឹមកូនស្រីឲ្យល្អឥតខ្ចោះ។ ប៉ុន្តែការបង្ហាត់បង្ហាញនាងឲ្យក្លាយជាមនុស្សដែលគ្មានកំហុសពេញមួយជីវិត អាចប្រឆាំងនឹងវាសនានៅពេលអនាគតរបស់កូន ហើយថែមទាំងបង្កគ្រោះថ្នាក់ទៀតផង។
នេះជាហេតុផល ៧ យ៉ាងដែលឪពុកម្ដាយគ្រប់រូប មិនគួរចិញ្ចើមកូនរបៀបនេះ៖
១. ទំនាក់ទំនងយូរអង្វែងអាចជារឿងពិបាកសម្រាប់នាង
មនុស្សគ្រប់គ្នាចង់បានមិត្តដែលយកចិត្តទុកដាក់។ ប្រសិនបើស្ត្រីម្នាក់ផ្ដោតលើការធ្វើជាមនុស្សដែលចង់ឲ្យគេចូលចិត្ត នោះឱកាសដែលមិត្តភ័ក្ដិទាញយកប្រយោជន៍ពីនាង ហើយរត់មករកនាងនៅពេលពួកគេត្រូវការជំនួយតែប៉ុណ្ណោះ។
ចំណែកទំនាក់ទំនងស្នេហា ប្រែក្លាយជាក្លែងក្លាយ ស្រអាប់មិនសប្បាយចិត្ត ឬមានអ្នកដែលរំលោភបំពានផ្លូវចិត្តរបស់នាងជាដើម។
២. មនុស្សមិនសូវជាជឿនាងទេ
ដោយភាពអាត្មានិយម គ្រប់គ្នាអាចមិនសូវជឿទុកចិត្តនាងឡើយ។ នេះក៏ព្រោះតែអ្នកផ្សេងទៀតអាចមានអារម្មណ៍ថា មានហេតុផលនៅពីក្រោយភាពសប្បុរសរបស់នាងដោយស្វ័យប្រវត្តិ។
មិនត្រឹមតែសង្ស័យប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថាទន់ខ្សោយ ក្នុងការចុះសម្រុងនឹងអ្នកដទៃជានិច្ច។
៣. មិនមានពេលវេលាសម្រាប់ខ្លួនឯង
មានពាក្យមួយនិយាយថា“ ជួយខ្លួនឯងជាមុនសិនមុននឹងជួយអ្នកដទៃ” ។ រឿងអំពីមនុស្សល្អគឺថាពួកគេមានទំនោរក្នុងការដាក់អ្នកដទៃ មុនពេលពួកគេផ្ទាល់។

ប្រសិនបើឪពុកម្ដាយធ្វើរឿងនេះជាទម្លាប់មួយ ដើម្បីលើកតម្កើងព្រះនាងតូចឲ្យល្អឥតខ្ចោះ ហើយមិនគិតពីខ្លួនឯង នាងនឹងខិតខំប្រឹងប្រែង ព្យាយាមបម្រើនិងផ្គាប់ចិត្តមនុស្សដទៃទៀតដូចគ្នា។
ដូច្នេះនាងនឹងភ្លេចថែរក្សាខ្លួនឯង ឬមិនអាចធ្វើអ្វីបានពេលគ្មានឪពុកម្ដាយ។
៤. អាចមានគ្រោះថ្នាក់ពីមនុស្សជុំវិញ
ការមានចិត្តអាណិតអាសូរនិងយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់រូប អាចធ្វើឲ្យកូនស្រីក្លាយជាឆោតល្ងង់ ហើយធ្វើឲ្យនាងមិនដឹង នៅពេលនិយាយអំពីស្ថានភាពគ្រោះថ្នាក់ណាមួយ។ នេះក៏ជាឱកាសសម្រាប់មនុស្សអាក្រក់ចង់គ្រប់គ្រងនាង និងទាញយកផលប្រយោជន៍ចិត្តល្អរបស់នាងដូចគ្នា។
បំណងប្រាថ្នាចង់ជួយអ្នកដទៃ អាចធ្វើឱ្យនាងមានគ្រោះថ្នាក់ពីការរំលោភបំពានរបស់មនុស្សជុំវិញខ្លួន។
៥. មិនអាចឈោងចាប់យកអាជីពរបស់ខ្លួនបាន

ការសង្កេតបង្ហាញថា ស្ត្រីវ័យចំណាស់មានទំនោរទៅរកភាពសោកស្ដាយ “ឱកាសខកខានរាប់លាន” ដោយគ្មានហេតុផល។ ដោយសារតែនាងជាមនុស្សចិត្តល្អក្រៃលែង និងចូលរួមបំពេញសេចក្ដីត្រូវការរបស់អ្នកដទៃច្រើន គ្មានពេលវេលាផ្ដោតអារម្មណ៍លើខ្លួនឯងនិងគោលដៅអាជីពរបស់ខ្លួន។
ផ្ដោតលើការធ្វើឲ្យអ្នកដទៃទទួលបានជោគជ័យ មិនបានឱ្យនាងឈានដល់សក្ដានុពល ដើម្បីសម្រេចបាននូវក្ដីសុបិននិងបំណងប្រាថ្នារបស់នាងឡើយ។
៦. ធ្លាក់ចូលក្នុងទម្លាប់អាក្រក់
ការផ្គាប់ចិត្តមនុស្សនិងធ្វើឱ្យពួកគេសប្បាយរីករាយ ហើយប្រែជាញៀន រួមទាំងបន្ថយកិច្ចខិតខំប្រឹងប្រែងដើម្បីឯករាជ្យ។ ទង្វើនៃការបម្រើអ្នកដទៃហួសកម្រិត អាចបណ្ដាលឱ្យមានសកម្មភាពមិនល្អក្នុងទម្រង់នៃការញៀន ដូចជាការបរិភោគហួសកម្រិត និងការផ្ដល់ឱ្យហួសប្រមាណ ហើយធ្វើឱ្យនាងមានគ្រោះថ្នាក់។
៧.មានបញ្ហាសុខភាពផ្លូវចិត្ត

ទង្វើនៃការផ្ដល់ឱ្យខ្លួនឯងថេរអាចបង្ហាញពីភាពអស់កម្លាំង។ នាងអាចលាក់ភាពនឿយហត់និងទុក្ខព្រួយរបស់នាងនៅពីក្រោយស្នាមញញឹម ពីព្រោះនាងតែងតែផ្ដល់ឱ្យគេ តែមិនបានទទួលខ្លួនឯង។
នាងអាចជាជនរងគ្រោះនៃការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងអាកប្បកិរិយាញៀនផ្សេងទៀត ដែលបណ្តាលឱ្យនាងក្លាយជាទាសករនៃភាពមិនសប្បាយចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៦ ជំហាន ជោគជ័យក្នុងការ ប្តូរទម្លាប់អាក្រក់ពីមុនមកជាទម្លាប់ល្អ
ចុចអាន៖មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


