ព័ត៌មានជាតិ
អភិបាលរងខេត្តត្បូងឃ្មុំ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ត្បូងឃ្មុំ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងចែកមួកសុវត្ថិភាពចំនួន៥០ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់សិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាឱ្យមានតំបន់សុវត្ថិភាព នៅជុំវិញបរិវេណសាលារៀន។

ក្នុងពិធីផ្សព្វផ្សាយអប់រំនេះដែរ ធើ្វឡើងនាព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យជា ស៊ីម កណ្ដោលជ្រុំ ស្ថិតនៅកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពី លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឱកាសនោះ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់សិស្សានុសិស្ស និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោកបន្តថា សិស្សានុសិស្សដែលចូលរួមបានឆ្លើយសំណួរយកមួកសុវត្ថិភាព នៅក្នុងយុទ្ធនាការនេះ ស្ដីពីកាយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងការពារកុំឱ្យគ្រោះថ្នាក់ផងដែរ។ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ ប្អូនៗសិស្សានុសិស្សនឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឲ្យបានយល់ដឹងផងដែរ។

លោកបានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាពមួយគឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នេះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឲ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀនទូទាំងខេត្តត្បូងឃ្មុំជាច្រើនដងរួចមកហើយ ដូច្នេះពេលនេះយើង នៅតែបន្តទៀត ជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ បានប្រើប្រាស់សម្ភារៈ និងឯកសារមួយចំនួន មួកសុវត្ថិភាព៥០មួក, សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក១៨០ក្បាល,សៀវភៅម៉ូតូ អ្វីដែលបើកបរទោចក្រយានយន្តត្រូវដឹង៦០០ក្បាល,ឯកសារជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ផ្សព្វផ្សាយ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ៦០០សន្លឹក , ផ្ទាំងថ្មើរជើង២០ផ្ទាំង ,ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ២០ផ្ទាំង,ស្ទីឃ័រចំណាំផ្លាតចំនួន៦ដុំ,ខិតបណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្តចំនួន ៦ដុំ៕
ដោយ ៖ សាន វិឡែម






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


