ព័ត៌មានជាតិ
ទោះម៉ោង១១យប់ ខណ្ឌច្បារអំពៅ នៅតែចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមិនគិតថ្លៃដល់សិស្ស
សឹងពេញមួយថ្ងៃរហូតដល់ម៉ោង១១យប់ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ អភិបាលរងខណ្ឌនិងមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយបានចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ ដែលបានធ្វើនីត្យានុកូលកម្ម(ចម្លងតាមច្បាប់ដើម)ជូនដល់ប្អូនៗសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់ទី១២ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដោយឥតគិតថ្លៃ។

យោងតាមប្រភពពីលោកស្រី ខៀវ សុភាវី ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ចាប់តាំងពីម៉ោង២រសៀលរហូតដល់ម៉ោង១១យប់ថ្ងៃទី៣ ខែកុម្ភៈនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ រួមមានលោក លោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌនិងមន្ត្រីការិយាល័យច្រក ចេញចូលតែមួយ បានយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ដែលបានធ្វើនីត្យានុកូលកម្មមកចម្លងជូនតាមច្បាប់ដើម ក្នុងសញ្ញាបត្រមួយចំនួន១០សន្លឹក សម្រាប់ជូនដល់សិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់ទី១២ក្នុងវិទ្យាល័យទាំង៤ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់ប្អូនៗយកទៅប្រើប្រាស់តាមតម្រូវដោយមិនចាំបាច់មកធ្វើច្បាប់ចម្លងនៅការិយាល័យច្រកចេញចូលតែមួយនៃសាលាខណ្ឌច្បារអំពៅ ដោយមិនបាច់ចំណាយប្រាក់ទៀតផង។

លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ បានឲ្យដឹងថា មូលហេតុដែលលោកអភិបាលខណ្ឌច្បារអំពៅខិតខំធ្វើច្បាប់ចម្លងជូនដល់ប្អូនៗសិស្សានុសិស្សទាំងយប់នេះ គឺសម្រាប់ផ្តល់ជូនដល់សិស្សនាព្រឹកថ្ងៃទី៤ខែកុម្ភៈនេះឲ្យបានគ្រប់គ្នា។ ក្នុងនោះ គឺវិទ្យាល័យច្បារអំពៅ គឺមានច្បាប់ដើម៤៥៥និងធ្វើជូនចំនួន១០សន្លឹកស្មើនិង៤៥៥០សន្លឹក។ វិទ្យាល័យព្រែកឯងច្បាប់ដើមមាន១៧២ បានចម្លងជូន១០សន្លឹកស្មើនិង១៧២០សន្លឹក។ វិទ្យាល័យព្រែកថ្មីច្បាប់ដើមចំនួន៥២ បានចម្លងជូន១០សន្លឹកស្មើនិង៥២០សន្លឹក។ ដោយឡែកសាលាពុទ្ធិកះសាមណះសិស្សច្បាប់ដើមមាន៤៧ ចម្លងជូន១០សន្លឹកស្មើនិង១៨៨សន្លឹក។

តាងនាមឲ្យសិស្សានុសិស្សនិងអាណាព្យាបាលសិស្ស ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានសំដែងនូវការអរគុណដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលខិតខំធ្វើច្បាប់ចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សដោយមិនគិតថ្លៃហើយយកមកប្រគល់ដល់ដៃសិស្ស ដែលទើបបញ្ចប់ថ្នាក់ទី១២បានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់តាមផ្លូវច្បាប់៕
អត្ថបទ៖ នរា
សូមចុចអាន៖ ក្រសួងអប់រំប្រកាសឱ្យមាតាបិតាសិស្ស រាយការណ៍ផ្ទាល់ទៅគណៈគ្រប់គ្រងសាលាពេលមានភាពមិនប្រក្រតី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


