ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ចលនាភូមិ១ផលិតផល១ ជាយន្តការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
ចលនាភូមិ១ផលិតផល១ ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយចំណាកស្រុក និងជាពិសេសចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១។

ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានចាត់ទុកកិច្ចការនេះ គឺជាមូលដ្ឋានចាំបាច់ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ លោក បន្តថា ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ចលនាភូមិ១ផលិតផល១ ក៏បានផ្តោតដល់ការលើកកម្ពស់ផ្នែកវប្បធម៌ប្រពៃណី តាមរយៈការយកចិត្តទុកដាក់លើផលិតផលតាមមូលដ្ឋាន ដែលបានចរិកឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីរបស់តំបន់ និងបង្កើតមោទនភាពដល់ប្រជាសហគមន៍ និងមូលដ្ឋានដែលខ្លួនកំពុងរស់នៅ។

បើតាមលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ នឹងផ្តល់លទ្ធភាពឱ្យស្ថាប័នជំនាញពាក់ព័ន្ធអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តណែនាំ និងពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យយល់កាន់តែច្បាស់ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិ១ផលិតផល១។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការជំរុញចលនាភូមិ១ផលិតផល១ ជាក្របខណ្ឌការងារអន្តរវិស័យ ដែលទាមទារឱ្យមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ រាជាធានី-ខេត្ត។
ដោយកន្លងមក ការចងក្រង ការវាយតម្លៃ និងសមត្ថភាពកែច្នៃផលិតផលនៅមានកម្រិតនៅឡើយ គឺនៅចំពោះមុខទាមទារឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលមានក្រសួងជំនាញជាសមាជិកត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ខ្លួនថែមទៀត ដើម្បីកម្ពុជាមានផលិតផលសម្បូរបែប និងឈានដល់ការពង្រឹងចំណូលសេដ្ឋកិច្ចប្រជាជនតាមមូលដ្ឋាន។

លោក អ៊ុក រ៉ាប៊ុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានស្នើដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធបន្តកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិឱ្យកាន់តែសកម្មថែមទៀត សំដៅជំរុញ និងលើកកម្ពស់ចលនាភូមិ១ផលិតផល១ ក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ត្រូវរៀបចំការតាំងលក់ តាំងបង្ហាញផលិតផលក្នុងមូលដ្ឋានឱ្យបានសកម្ម បន្តការស្រាវជ្រាវរិះរកបច្ចេកទេស និងមធ្យោបាយនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីជួយបណ្តុះបណ្តាលដល់ផលិតករ ដោយធ្វើយ៉ាងណាឱ្យផលិតផលក្នុងស្រុកកាន់តែមានសក្តានុពលទីផ្សារ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ស្របតាមស្តង់ដាជាក់លាក់មួយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


