ព័ត៌មានជាតិ
បុណ្យអុំទូក ៣ ថ្ងៃ មានកីឡាករអុំទូក និងពលរដ្ឋមានបញ្ហាសុខភាព ជិត ១ ម៉ឺននាក់
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នេះ ក្រុមគ្រូពេទ្យបានជួយពិនិត្យព្យាបាលកីឡាករអុំទូក ភ្ញៀវជាតិ និងអន្តរជាតិ ចំនួន ៩៩៥៩ នាក់ ស្រី ១៩២៦ នាក់ ក្នុងនោះមានអ្នកជំងឺ ១០ នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រសួងសុខាភិបាល បានបន្តថា ក្នុងចំណោមអ្នកមានបញ្ហាសុខភាពជិត ១ ម៉ឺននាក់ ក្នុងនោះអ្នកមានបញ្ហាជំងឺផ្តាសាយ ហៀរសំបោរមានច្រើនជាងគេ គឺមានចំនួន ២៣៥៣ នាក់។ ក្រៅពីនេះ មានជំងឺគ្រុនក្តៅ ឈឺក្បាល ចុកពោះរាក រាកមូលឈាម លើសឈាម ឈឺភ្នែក អស់កម្លាំង ខ្យល់ចាប់ សង្គ្រោះបឋម និងរបួសបន្តិចបន្តួច និងករណីផ្សេងៗ មានចំនួន ១៤៥៣ នាក់។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកប្រចាំការនៅក្នុងពិធីបុណ្យអុំទូកនេះ ព្រោះថារាល់ពេលប្រជាពលរដ្ឋមានពិធីបុណ្យធំៗ កងទ័ពអាវស តែងតែប្រើពេលវេលាដែលជួបជុំក្រុមគ្រួសារមកប្រចាំការដើម្បីអត្ថប្រយោជន៍សាធារណៈ។

លោករដ្ឋមន្ត្រី បន្តថា បុណ្យអុំទូកឆ្នាំនេះ ក្រសួងសុខាភិបាល បានរៀបចំរថយន្តគិលានសង្គ្រោះចំនួន ៧០ គ្រឿង ក្នុងនោះមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០ គ្រឿង រថយន្តគ្លីនិកចល័ត ៤ គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥ កន្លែង ដែលផ្តល់សេវា ២៤ ម៉ោង លើ ២៤ ម៉ោង និងនៅទីស្ដីការក្រសួងសុខាភិបាល ត្រៀម ២០ គ្រឿង ប្រចាំការត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


