Connect with us

ព័ត៌មានជាតិ

ត្រួតពិនិត្យទីតាំងកែច្នៃ និងចែកចាយខ្ញី ១ កន្លែង រកឃើញលាយសារធាតុគីមីហាមឃាត់

បានផុស

នៅ

មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​ទីតាំង​កែច្នៃ និង​ចែកចាយ​ខ្ញី​ហាន់ ១ កន្លែង រក​ឃើញ​លាយ​សារធាតុ​គីមី​ហាមឃាត់​មួយ​ចំនួន ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២៣ សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​នាំ​យក​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ ចុះ​ត្រួតពិនិត្យ​ទីតាំង​កែច្នៃ និង​ចែកចាយ​ខ្ញី​ហាន់ ១ ទីតាំង នៅ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ដោយ​គោលបំណង​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ស្រប​តាម​តួនាទី និង​ភារកិច្ច​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប ក្រែង​ម្ចាស់​ទីតាំង​មាន​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ណាមួយ​ក្នុង​ខ្ញី​ទាំង​នោះ។

កិច្ច​ប្រតិបត្តិការ​នេះ​ដែរ ជា​លទ្ធផល ក្រុម​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ខ្ញី​ដុំ​មិន​ទាន់​ហាន់​ចំនួន ៩៤០ គីឡូក្រាម ខ្ញី​ហាន់​រួច ដែល​មាន​លាយ​សារធាតុ Sodium Hydrosulfite ២០ គីឡូក្រាម និង​មើម​ខ្ញី​ត្រាំ ៦០ គីឡូក្រាម រួម​ទាំង​សារធាតុ Sodium Hydrosulfite ៣.៨ គីឡូក្រាម ផង​ដែរ។ ដូចនេះ មន្ត្រី​ជំនាញ បាន​សម្រេច​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ភ្លាមៗ។

គួរ​បញ្ជាក់​ថា «សារធាតុ Sodium Hydrosulfite ជា​ប្រភេទ​សារធាតុ​គីមី​ហាមឃាត់ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​សារធាតុ​បន្ថែម​ក្នុង​ម្ហូបអាហារ​ទេ។ ហើយ​ការ​ទទួលទាន​នូវ​សារធាតុ​នេះ អាច​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាករូស ឬ​គ្រោះថ្នាក់​ដល់​ជីវិត​ផ្សេងៗ ទៀត​ផង»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម