Connect with us

ព័ត៌មានជាតិ

​ពេលវេលាត្រីប្រហុក ត្រូវលើកទី២ នៅដើមខែខ្នើតក្រោយ​

បានផុស

នៅ

ត្រីសម្រាប់ធ្វើប្រហុក និងផ្អក នឹងចាប់ផ្តើមត្រូវជាលើកទី២ ចាប់ពីថ្ងៃ ៤ កើត ដល់ ៧ កើតខែបុស្ស ដែលត្រូវនឹងថ្ងៃទី ១៣ ខែមករា ដល់ថ្ងៃទី ១៦ ឆ្នាំ ២០២៤ ខាងមុខនេះ។

​លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផល​បានឱ្យដឹងថា ​ត្រីតាមដាយដែលត្រូវប៉ុន្មានថ្ងៃកន្លងមក ​បានថមថយទៅវិញ ​ខណៈលើកទី ២ អាចនឹងត្រូវនៅខែខ្នើតក្រោយចំ​ថ្ងៃ ៤ កើតដល់ ៧ កើត ​ដែល​អាស្រ័យលើស្ថានភាពទឹកហូរ និងអាកាសធាតុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពុំ សុថា បញ្ជាក់ថា ត្រីតាមដាយ​ដែលត្រូវប៉ុន្មានថ្ងៃកន្លងមក ​បានថមថយទៅវិញហើយ​ ខណៈ​តាមការសន្និដ្ឋាន ផលនេសាទនៅឆ្នាំនេះអាចនឹង​ទទួលបានច្រើនជាងឆ្នាំមុន​។ ​

​មន្ត្រីដដែលរូបនេះ បានបញ្ជាក់ថា នៅឆ្នាំនេះ​ត្រីត្រូវលើកទី១ ជាប្រភេទត្រីស្លឹកឬស្សី​ ខណៈ​ត្រី​រៀល​មានតិច ប៉ុន្តែនៅខែខ្នើតក្រោយ អាចសន្និដ្ឋានថា ត្រីរៀលនឹងត្រូវបានខ្លះទៀត​ ដោយ​អាស្រ័យ​លើទឹកនៅហូរ ​និងអាកាសធាតុល្អ។​

​យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល​ត្រីត្រូវលើកទី១ រយៈពេល ៦ ថ្ងៃនេះ ​ទទួល​បានប្រមាណ​ជាង ៤ ពាន់តោន។

គិតចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ ២០២៣ (សម្រាប់រដូវនេសា ២០២៣-២០២៤) ​ផលនេសាទទទួលបានប្រមាណ ​១១ ពាន់តោន (១១ ០៧៤) ប្រៀបធៀបឆ្នាំមុនគឺកើនឡើង ​១ ពាន់តោន ដែលមាន ១០ ពាន់តោន (១០ ០៨២)។

នៅឆ្នាំ២០២៣នេះ ទិន្នផលត្រីប្រហុកកើនលើសឆ្នាំមុនប្រមាណ ៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ កំណើននេះ ទទួលបានតាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបានច្រើននាពេលកន្លងទៅ។

ស្ថិតិផលចាប់ការធ្វើអាជីវកម្មនេសាទដាយត្រី កើនឡើង៣ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០២១មក។ ក្នុងឆ្នាំ២០២១ ផលនេសាទដាយត្រីទទួលបានចំនួន ៨ ៧០០តោន ឆ្នាំ២០២២ទទួលបានផលត្រីចំនួន ១៣ ០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថា នឹងកើនដល់ ១៣ ៦៥០តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

សន្តិសុខសង្គម៨ ម៉ោង មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួសជុល​ជង្ហុក​មួយ​កន្លែង​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ ពិសេស​គឺពេល​រាត្រី

Sokha Hotels

ព័ត៌មានពេញនិយម