Connect with us

ជីវិតកម្សាន្ដ

អតីតប្រធានាធិបតី Moon Jae In ថ្លែងទាំងឈឺចាប់ និងទាមទារស៊ើបអង្កេតលើការស្លាប់ Lee Sun Gyun

បានផុស

នៅ

កាលពីថ្ងៃទី ២៨ ខែធ្នូ កន្លងទៅនេះ តាមរយៈទំព័រ Facebook របស់លោកអតីតប្រធានាធិបតីខាងត្បូង Moon Jae In បានចូលរួមរំលែកទុក្ខចំពោះមរណភាពដ៏សោកសៅរបស់តារាសម្តែង Lee Sun Gyun ថាជាការបាត់បង់នូវធនធានដ៏សំខាន់ក្នុងប្រទេសកូរ៉េខាងត្បូង។

អតីតប្រធានាធិបតីរូបនេះបាននិយាយថា “ខ្ញុំកាន់ទុក្ខចំពោះមរណភាពដ៏អាក្រក់របស់តារាសម្តែង Lee Sun Gyun ។ ក្នុងនាមជាតារាសម្តែងដែលខ្ញុំធ្លាប់ស្គាល់តាមរយៈខ្សែភាពយន្ត និងរឿងភាគ វាមានអារម្មណ៍ថាដូចជាអ្នកស្គាល់គ្នាជិតស្និទ្ធបានចាកចេញពីពិភពលោកនេះ” ។

លោក Moon Jae In បានបន្តដោយសម្តែងនូវទុក្ខសោកយ៉ាងជ្រាលជ្រៅដោយបញ្ជាក់ថា “វាកាន់តែគួរឲ្យសោកសៅជាងនេះទៅទៀត ព្រោះវាហាក់ដូចជាការអនុវត្តស៊ើបអង្កេតរបស់ភ្នាក់ងារអនុវត្តច្បាប់ និងសកម្មភាពរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយគឺជាកត្តាជំរុញដល់ការសម្រេចចិត្តដ៏សោកសៅរបស់គាត់” ។ លោកបានបន្ថែមថា “ខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ឧប្បត្តិហេតុដ៏សោកសៅនេះជំរុញឲ្យមានការត្រួតពិនិត្យ និងការចាកចេញពីការអនុវត្តការស៊ើបអង្កេត និងការរាយការណ៍ឡើងវិញ ដែលរារាំងការកើតឡើងនៃព្រឹត្តិការណ៍ដ៏សោកសៅបែបនេះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសង្កត់ធ្ងន់បន្ថែមទៀត លោកបានបន្តទៀតថា “យើងត្រូវតែបញ្ចប់នូវស្ថានភាពដែលការចោទប្រកាន់ និងការប៉ាន់ស្មានគ្មានភត្តុតាងច្បាស់លាស់លើប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរដល់បុគ្គល សូម្បីតែមុនពេលការចោទប្រកាន់ព្រហ្មទណ្ឌត្រូវបានបញ្ជាក់ ទីបំផុតនាំទៅរកលទ្ធផលសោកនាដកម្ម”។

កាលពីថ្ងៃទី ២៧ ខែធ្នូ ប៉ូលីសទីក្រុង Seoul Seongbuk បានរកឃើញតារាសម្តែង Lee Sun Gyun ដេកស្លាប់នៅក្នុងរថយន្តរបស់គាត់ នៅជិតវិមានអនុស្សាវរីយ៍សង្គ្រាមទីក្រុងសេអ៊ូល។ នៅព្រឹកថ្ងៃនោះ របាយការណ៍នៃកំណត់ បាននាំឲ្យមានការរកឃើញរថយន្តរបស់គាត់នៅម៉ោង ១០:៣០ ព្រឹក។ នេះ​កើត​ឡើង​តែ​៦៩​ថ្ងៃ ​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ត្រូវ​បាន​នាំ​មក​ប្រឆាំង​គាត់​ក្នុង​ខែ​តុលា។

ទោះបីជាលទ្ធផលតេស្តរកសារធាតុញៀនអវិជ្ជមានក៏ដោយ ការស៊ើបអង្កេតបានបន្តផ្អែកលើការអះអាងរបស់អ្នកគ្រប់គ្រងក្លឹបរាត្រី A ដែលបានទាមទារប្រាក់ចំនួន ៣៥០ លានវ៉ុនពី Lee Sun Gyun និងមានប្រវត្តិនៃបទល្មើសគ្រឿងញៀន។ Lee Sun Gyun បានបដិសេធការចោទប្រកាន់នេះ ដោយគាត់គិតថា សារធាតុដែលផ្តល់ដោយ A គឺជាថ្នាំសម្រាប់ការគេង ហើយថែមទាំងបានស្ម័គ្រចិត្តធ្វើតេស្ដឧបករណ៍ចាប់កុហកទៀតផង។ ក្រោយ​ការ​ស្លាប់​របស់​គាត់ ប៉ូលិស​បាន​កត់សម្គាល់​ពី​បញ្ហា​ប្រឈម​នៃ​ការ​ប្រមូល​ភស្តុតាង ហើយ​បាន​បញ្ជាក់​ថា​ គ្មាន​វិធានការ​បង្ខិតបង្ខំ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ស៊ើបអង្កេត​នោះ​ទេ​។

ទោះយ៉ាងណាក៏ដោយ កាលពេលថ្មីៗនេះផងដែរ សារព័ត៌មានកូរ៉េ yna.co.kr បានរាយការណ៍ នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នៅតុលាការស្រុក Michuhol-gu ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង បានឃុំខ្លួនស្ត្រីវ័យ២០ឆ្នាំម្នាក់ឈ្មោះ A ដែលគេសង្ស័យថា​ នាងបានជំរិតទារប្រាក់ពី Lee Sun Gyun ៥០លានវ៉ុន មុនពេលលោកត្រូវគេរកឃើញថាដេកស្លាប់ក្នុងរថយន្ត៕

នារីជាជនសង្ស័យ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សារព័ត៌មានដ៏ល្បី Dispatch ថា ការស្លាប់របស់ Lee Sun Gyun ​ ជា​កំហុសប៉ូលិសនិង​ប្រព័ន្ធ​ផ្សព្វផ្សាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃស្អែក រដ្ឋបាលរាជធានី នឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​សិក្ខាសាលា​ពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ពលករ​ប្រកបដោយ​ក្រមសីលធម៌

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិប​តី ប្រាប់បរទេសថា ទីតាំងរៀបចំមហាសន្និបាត JCI នាថ្ងៃនេះ កាលជាង២០ឆ្នាំមុន ជាសមរភូមិសង្គ្រាម

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

កីឡា២០ ម៉ោង មុន

កំពូលអ្នកប្រដាល់ ប៉ាគីអាវ នឹង​យក​កីឡាករ​កម្ពុជា​ទៅ​ហាត់នៅហ្វីលីពីនឆាប់ៗ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍព្រលាន​តេជោតាខ្មៅ​ បានត្រៀមបម្រុង​​​ដី​ សាងសង់​ផ្លូវ​រថភ្លើង​មក​រាជធានី​ភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មង្គលការកូនប្រធានក្រុមហ៊ុនសំលៀកបំពាក់កីឡាល្បីនៅ ចិន រងការរិះគន់ថាខ្ជះខ្ជាយលុយកាក់

Sokha Hotels

ព័ត៌មានពេញនិយម