ព័ត៌មានជាតិ
ទូតបារាំងបញ្ជាក់បំណងចង់ចូលរួមថែរក្សាសំណង់អគារចាស់ៗសម័យបារាំងឲ្យនៅគង់វង្ស
ពាក់ព័័ន្ធទៅនឹងសំណង់បេតិកភណ្ឌអគារចាស់ៗរបស់បារាំងដែលបន្សល់ទុកតាំងពីសតវត្សទី២០ ក្នុងប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍ជាថ្មីរបស់បារាំងនៅក្នុងការចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌទាំងអស់នោះឲ្យនៅគង់វង្ស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ ១៥ មករា ឆ្នាំ ២០២៤ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា «យើងក៏ចង់ថែរក្សាវាទុកជាសម្បត្តិបេតិកភណ្ឌឲ្យបានគង់វង្ស ហើយយើងបាននឹងកំពុងសិក្សាស្វែងយល់ពីបំណង និងឆន្ទៈរបស់កម្ពុជានៅក្នុងការថែរក្សាបេតិកភណ្ឌទាំងអស់នេះដូចគ្នាផងដែរ»។
លោក ហ្សាក់ ប៉ឺឡេ បានបន្ថែមថា ចំណាប់អារម្មណ៍របស់បារាំងពាក់ព័ន្ធនឹងសំណង់អគារចាស់ៗដែលជាសំណង់អគារបេតិកភណ្ឌរបស់បារាំងតាំងពីសតវត្សទី២០ គឺសំដៅថែរក្សាសម្បត្តិបេតិកភណ្ឌទាំងអស់ឲ្យបានគង់វង្សបន្តទៅទៀត។
បើតាមមន្រ្តីជាន់ខ្ពស់ទូតបារាំងរូបនេះ ពាក់ព័ន្ធសំណង់អគារអគារចាស់ៗរបស់បារាំងបន្សល់ទុក ខាងភាគីបារាំងក៏បានលើកឡើងជាប្រធានបទជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រួចរាល់ហើយដែរ។


យ៉ាងណាមិញ ឃើញថាមានសំណង់បេតិកភណ្ឌអគារចាស់ៗដែលបន្សល់ទុកពីអាណានិគមបារាំងមួយចំនួន ទទួលរងនៅការកម្ទេចចោល និងមួយចំនួនទៀតក៏ត្រូវបានជួសជុលកែលំអសារថ្មី។
តាមរយៈសំណង់អគារចាស់ៗទាំងនេះក៏ជាផ្នែកមួយជួយស្រូបទាញភ្ញៀវទេសចរអន្តជាតិមកទស្សនាប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ ក្រោយពីការស្រាវជ្រាវនិងវាយតម្លៃពីអ្នកជំនាញរកឃើញថា នៅរាជធានីភ្នំពេញមានសំណង់អគារសម័យអាណានិគមន៍បារាំងប្រមាណ ៥២៣ កន្លែង ក្នុងនោះសំណង់អគារលំនៅដ្ឋានលក្ខណៈជាប្រវត្តិសាស្រ្តចំនួន ៤៤៨ កន្លែង។
សំណង់អគារទាំងនេះគេចែកចេញជា ៤ ប្រភេទ ក្នុងនោះមានដូចជា ប្រភេទចំណាត់ថ្នាក់លេខមួយមានចំនួន ៣៤ កន្លែង ប្រភេទចំណាត់ថ្នាក់លេខពីរ មានចំនួន ២៤ កន្លែង ចំណាត់ថ្នាក់លេខបី មានចំនួន ១៧ កន្លែង និងចំណាត់ថ្នាក់លេខបួនមានចំនួន ៤៤៨ កន្លែង៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់