ព័ត៌មានជាតិ
ក្រុមហ៊ុនមួយ នាំចេញផ្លែមៀនស្រស់ទៅចិន ប្រមាណ ១០០ តោន ក្នុងមួយថ្ងៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤នេះថា ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន។
ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT មានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅប្រទេសចិនសម្រេចបាន ១៧ ពាន់តោន (១៧ ៤៩៧) នៅក្នុងឆ្នាំ ២០២៣ ចំនួននេះ មានការកើនឡើង ៤៥៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២២។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងកាលពីដើមខែមករា ថ្មីៗនេះថា កម្ពុជាទទួលបានទីផ្សារថ្មីៗច្រើន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ អនាម័យ និងភូតគាមអនាម័យ កម្ពុជាបានបើកច្រកទីផ្សារ ជាពិសេសទីផ្សារនៅប្រទេសចិន ដែលធ្វើឱ្យកំណើននាំចេញកើនឡើង។

លោកថា ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាប្រមូលទិញពីកសិករគឺមានតម្លៃថេរ ៣៦០០រៀល/គ.ក្រ ប៉ុន្តែការនាំចេញទៅប្រទេសចិន តម្លៃបានធ្លាក់ចុះប្រមាណ៤០% បើធៀបទៅនឹងឆ្នាំ២០២២កន្លងទៅ ដោយសារវិបត្តិបរិត្តផរណាក្នុងប្រទសចិនដែលបណ្តាលឱ្យប្រជាជនចិនបានកាត់បន្ថយការចំណាយ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់មានបរិមាណសរុប ១៧ ៤៩៧,៣៩តោន ទទួលបានទឹកប្រាក់សរុបចំនួន ២៤ ៧៥៨ ៨០៦,៨៥ដុល្លារអាមេរិក ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៧ ៣៨០,៧០តោន ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ដុល្លារអាមេរិក និងប្រទេសវៀតណាមចំនួន ១១៦,៦៩តោន ទទួលបានទឹកប្រាក់ចំនួន ១៦៥ ១១៦,៣៥ដុល្លារអាមេរិក៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


