ព័ត៌មានជាតិ
ឃុំខ្លួនជនជាតិយូហ្គាដាម្នាក់ ករណីនាំថ្នាំញៀនជិតពីរគីឡូ ឆ្លង៣ប្រទេស
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិស្បែកខ្មៅម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ពន្ធករណីបម្រុងនាំគ្រឿងញៀនជិត២គីឡូក្រាមឆ្លងដែនទៅកាន់អារ៉ាប់រួម។
ជនជាប់ចោទឈ្មោះ MUGERWA JOEL ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ យូហ្គាន់ដា កាន់លិខិតឆ្លងដែនលេខ:B១៣២២៩៧ ។

លោឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កាលពីវេលាម៉ោង៨ នឹង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានចូលរួមសហការជាមួយមន្ត្រីគយប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការត្រួតពិនិត្យកាបូបស្ពាយ មិនប្រក្រតីរបស់ជនជាតិស្បែកខ្មៅម្នាក់ ក្នុងនោះជនសង្ស័យបង្កប់លាក់ទុកនូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ សុទ្ធ១៩២២.៩០ក្រាម (ជិត២គីឡូក្រាម) ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា គោលដៅនាំចេញរបស់ជនសង្ស័យបម្រុងនាំថ្នាំញៀននេះចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសាធារណរដ្ឋកូរ៉េ ចេញបន្តដំណើរពីប្រទេសកូរ៉េ ទៅកាន់ ឌូបៃ ប្រទេសអារ៉ាប់រួម។ ករណីខាងលើនេះ សមត្ថកិច្ចសហការបង្ក្រាបបទល្មើសជាក់ស្តែង បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ នឹងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ទើបតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ នឹងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ៕
អត្ថបទ៖ មករា
សូមចុចអាន៖ សមត្ថកិច្ចពង្រឹងហើយសូម្បីពលករ២នាក់បង្កប់ខ្លួនក្នុងខេងផ្លែឈើដឹកមកពីប្រទេសថៃក៏មិនរួចខ្លួនដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


