Connect with us

ព័ត៌មានអន្ដរជាតិ

មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ​ប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

ការិយាល័យអគ្គមេធាវីថៃបានប្រកាសកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ជុំវិញបទសម្ភាសន៍របស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីជិតមួយទសវត្សរ៍មុន ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ ។

ពាក្យបណ្តឹងដែលទាក់ទងនឹងបទសម្ភាសន៍របស់លោក ថាក់ស៊ីន កាលពីឆ្នាំ ២០១៥ បានកើតមានឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងខែកុម្ភៈនេះ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះ អគ្គ​មេធាវីមិនទាន់ចេញសេចក្ដីសម្រេចលើការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយទេ ។

ការចោទប្រកាន់នេះមានប្រភពចេញពីបទសម្ភាសន៍ដែលលោក ថាក់ស៊ីន បានផ្តល់ទៅឲ្យកាសែតកូរ៉េខាងត្បូង Chosun Ilbo ដែលនៅពេលនោះអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះបានចោទប្រកាន់ក្រុមប្រឹក្សាឯកជនថាបានគាំទ្ររដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Prayut Phetkhun អ្នកនាំពាក្យការិយាល័យអគ្គមេធាវីបាននិយាយកាលពីថ្ងៃអង្គារថា ពាក្យបណ្តឹងត្រូវបានដាក់ប្តឹងប្រឆាំងនឹងលោក ថាក់ស៊ីន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយចោទប្រកាន់គាត់ពីបទប្រមាថរបបរាជានិយមនៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មានបរទេសនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៥ ។

លោក Prayut Phetkhun បាននិយាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ ថា នៅពេលភ្លាមៗនោះ លោកអគ្គមេធាវី Pongniwat Yuthapanboripan បានចេញសេចក្ដីសម្រេចចោទប្រកាន់លោក ថាក់ស៊ីន និងបានប្រាប់ឲ្យប៉ូលិសស្វែងរកដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌ មុនពេលលោក ថាក់ស៊ីន ភៀសខ្លួន ខណៈដីកានោះមានសុពលភាពរហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣០ ឯណោះ ។

នៅពេលដែលលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហាឆ្នាំមុន លោក Prayut Phetkhun បាននិយាយថា ប៉ូលិសបានបង្ហាញដីកាចាប់ខ្លួនទៅកាន់នាយកដ្ឋានអប់រំកែប្រែ ហើយរហូតដល់ថ្ងៃទី១៧ ខែមករា ប៉ូលិសបានជូនដំណឹងដល់លោក ថាក់ស៊ីន ពីបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ និងក្ដីក្ដាំទាក់ទងនឹងឧក្រិដ្ឋកម្មកុំព្យូទ័រ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន បានបដិសេធបទចោទប្រកាន់ទាំងនេះ ហើយបានសរសេរញត្តិដាក់ទៅកាន់អគ្គមេធាវីផងដែរដើម្បីឲ្យមានការវិនិច្ឆ័យដោយត្រឹមត្រូវ និងយុត្តិធម៌ ។

បន្ទាប់​ពី​ការ​និរទេស​ខ្លួន​ឯងអស់​រយៈពេល ១៥ ​ឆ្នាំ លោក ថាក់ស៊ីន បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​កាល​ពី​ឆ្នាំ​មុន ហើយនៅពេលលោកហោះមកដល់ទឹកដីថៃភ្លាម តុលាការកំពូលក៏បានកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំផងដែរ ពីបទចោទប្រកាន់ជាច្រើន អំឡុងលោកកាន់អំណាច ។ ប៉ុន្តែក្រោយ​មក​ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យបន្ថយទោសទណ្ឌលោក ថាក់ស៊ីន ​មក​ត្រឹម ១ ​ឆ្នាំ​វិញ ហើយលោកអាចនឹងដោះលែងឲ្យមានសេរីភាពនៅក្នុងខែកុម្ភៈនេះបន្ទាប់ពីសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ប៉ូលិសព្រំដែន មីយ៉ាន់ម៉ា ជិត ១០០ នាក់រត់ភៀសខ្លួនទៅប្រទេសជិតខាង គេចពីបាញ់បោះរបស់ក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

សូម្បីតែអតីតព្រះមហាក្សត្រសៀមក៏ឡើងមកយកទឹកមន្តពីប្រាសាទព្រះវិហារ ដូច្នេះរដ្ឋណាបំផ្លាញនឹងទទួលផលកម្មវិនាសហិនហោច

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកជំនាញ៖ ខ្មែរបន្តផលិតមាតិកាជាភាសាបរទេសឱ្យបានច្រើនដើម្បីពិភពលោកដឹង និងយកឈ្នះថៃ

កីឡា១១ នាទីutes មុន

សុផល ឌីម៉ង់ ធ្លាប់ម្តាយហាម​លេងបាល់ ចុងក្រោយប្រឹងជម្នះ​ក្លាយជាកីឡាករអាជីព

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋ និងអាជីវករនៅខេត្តក្រចេះ ឧបត្ថម្ភសម្ភារ ថវិកាជូនដល់កងទ័ពជួរមុខ និង​ជនភៀសសឹក

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ត្រាំ ថា បើថៃ និងកម្ពុជា​មិនបញ្ចប់ការបាញ់គ្នាទេ លោកនឹងបន្តដាក់ពន្ធខ្ពស់​ ៣៦%

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម