ព័ត៌មានជាតិ
សមាគមយុវជនខ្មែរមហានគរ ថ្កោលទោសចំពោះគណបក្សដែលគំរាមកំហែងដល់អង្គបោះឆ្នោតព្រឹទ្ធសភា
សមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល បានប្រកាសថ្កោលទោសចំពោះគណបក្សនយោបាយដែលគំរាមកំហែងដល់អង្គបោះឆ្នោតព្រឹទ្ធសភា។

ការចេញមកប្រកាសថ្កោលទោសនេះ គឺបន្ទាប់ពីសមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល បានតាម ដានអំពីស្ថានការក្នុងការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ យ៉ាងយកចិត្តទុកដាក់។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ក្នុងនាមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការឃោសនាបោះឆ្នោត និងសម្របសម្រួល ដើម្បីធានាថាការបោះឆ្នោតព្រឹសភានីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ប៉ុន្តែ ជាអកុសលម្តងហើយម្តងទៀត មានគណបក្សនយោបាយមួយ ដែលមិនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាសម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅវិញ។ សមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល ថា ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថា ជាការំលោភលើសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ជាដើម។

ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។
ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិ អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យ ជាដាច់ខាត។ ជាមួយគ្នានេះ ក្រុមយុវជននេះ បានប្រកាសគាំទ្រដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់វិធានការចំពោះគណបក្សនយោបាយ ឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាមុខនេះ ប្រព្រឹត្តដោយរលូន សេរីភាព រក្សាការសម្ងាត់ និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


