ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ប្រកាសស្វែងរកអ្នកចូលរួមបរិច្ចាគឈាមសប្បុរសធម៌
ពីធីករសម្បូរវោហារសព្ទមិនចេះរឹងស្ងួតលោក សុខ រ៉ាស៊ី ត្រូវបានគេកត់សម្គាល់ឃើញថា មកទល់បច្ចុប្បន្ននេះលោកនៅតែរក្សាបានការគាំទ្រ និងមានសន្ទុះការងារខ្លាំងនៅលើវិស័យសិល្បៈពិសេសការចេញធ្វើជាពិធីករនៅតាមបណ្តាកម្មវិធីតូច-ធំមួយចំនួនជាដើម។

ជាមួយគ្នានេះដើម្បីរួមចំណែកជួយសង្គ្រោះជីវិតពលរដ្ឋ និងអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានប្រកាសមកអំពាវនាវក៏ដូចជាបំផុសដល់អ្នកគាំទ្រចូលរួមបរិច្ចាគឈាមគ្រប់គ្នានាថ្ងៃទី១៦ ខែមីនា ខាងមុខ។ ប្រាកដណាស់កន្លងមក លោកក៏តែងតែបង្ហាញការងារសង្គមនឹងសប្បុរសធម៌ជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជួយដល់សង្គម។
បន្ទាប់ពីការងារសប្បុរសធម៌ទាំងនោះកំពុងទទួលបានការគាំទ្រពីសំណាក់មហាជន ពិធីករប្រុសរូបនេះក៏បានចេញមកបំផុសអ្នកគាំទ្រ និងមហាជនដើម្បីចូលរួមបរិច្ចាគឈាមជួយដល់សង្គម។ លោក សុខ រ៉ាស៊ី បានប្រកាសនៅបណ្ដាញសង្គមផ្ទាល់ខ្លួនថា ស្វែងរកបង ប្អូនចូលរួមកម្មវិធីបរិច្ចាកឈាមសប្បុរសធម៌ថ្ងៃទី១៦. ០៣.២០២៤ អ្នកទំនេរសូមឆាតមកខ្ញុំ។
ទន្ទឹមគ្នានឹងការប្រកាសនេះក៏មានការបញ្ជាក់បន្ថែមពីអ្នកគាំទ្រថា “ឈាមរបស់ខ្ញុំជារបស់ អ្នកឈាមរបស់អ្នកជារបស់ខ្ញុំ សូមគោរពអញ្ជើញពុកម៉ែបងប្អូនចូល រួមផ្តល់ឈាមស្ម័គ្រចិត្តទាំងអស់គ្នាដើម្បីជួយជីវិតអ្នកដែលគាត់ត្រូវការឈាមដើម្បីមានជីវិតរស់នៅតទៅទៀតតោះបងប្អូនអ្នកកំចាយមា ជួបគ្នានៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង”។

ចំពោះទង្វើរនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ តាមរយៈនេះលោកក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនដាក់ក្តីរំពឹងថា សុខ រ៉ាស៊ី នឹងក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រី ដទៃទៀតដែលគួរតែឆ្លៀតឱកាស ឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គមនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?