ព័ត៌មានអន្ដរជាតិ
ផ្ទុះភាពចលាចលក្នុងចំណោមក្រុមបាតុករថៃ ក្រោយឮសម្លេងមួយ
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបានរត់គេចខ្លួនដោយគ្មានអ្នកស្លាប់ និងរបួស បន្ទាប់ពីការបោះផាវគ្រាប់បែកចូលទៅក្នុងក្រុមបាតុកម្មមួយនៅទីក្រុងបាងកកនៃប្រទេសថៃកាលពីល្ងាចថ្ងៃចន្ទ ។

ក្រុមបាតុករនៃក្រុម Ratsadon បានប្រមូលផ្តុំគ្នានៅផ្លូវប្រសព្វ Tha Phra ក្នុងសង្កាត់ Bangkok Yai កាលពីល្ងាចថ្ងៃចន្ទ ។ នៅម៉ោង ៧ និង ៥០ នាទីយប់ នៅពេលដែលក្រុមបាតុកររៀបនឹងក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិ ខណៈពេលកំពុងធ្វើសញ្ញាម្រាមដៃបី ការផ្ទុះតូចមួយត្រូវបានគេឮក្នុងចំណោមក្រុមបាតុកម្មនៅផ្លូវបំបែកជាហេតុធ្វើឲ្យមានការភ័យស្លន់ស្លោ និងចលាចល ។
ក្រុមបាតុការខ្លះបានរត់ទៅស្ថានីយ Tha Phra MRT ព្រោះពួកគេជឿថា គ្រឿងផ្ទុះនោះត្រូវបានគេបោះពីទីនោះ ។ សាក្សីបាននិយាយថា ពួកគេបានឃើញបុរសម្នាក់ជិះម៉ូតូចេញទៅផ្លូវបំបែក Wongwianyai ភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនោះ ប៉ុន្តែមន្ត្រីសន្តិសុខរបស់ក្រុមបាតុករមិនអាចចាប់គាត់បាននោះទេ ។

ក្រោយមកផាវដែលមិនទាន់ផ្ទុះមួយរុំដោយថង់ប្លាស្ទិចត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ ។ វាមានទំហំប៉ុនស្ករគ្រាប់ ហើយខ្សែរំសេវមានស្នាមអុជភ្លើង ។ ក្រុមមន្រ្តីសង្ស័យថា ផាវ ២ គ្រាប់ត្រូវបានគេបោះចូល ប៉ុន្តែផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ខណៈដែលមិនមានរបាយការណ៍អំពីការរងរបួសនោះទេ ។
ទន្ទឹមនោះប៉ូលិសរួមជាមួយនឹងបុគ្គលិកស្ថានីយ៍ MRT និងសន្តិសុខរបស់ក្រុមអ្នកតវ៉ាក៏កំពុងពិនិត្យមើលរូបភាពឡើងវិញពីទូរទស្សន៍ CCTV ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


