ជីវិតកម្សាន្ដ
លោក មាស សុខរតនៈ ថា «ដរាបណាអ្នកមិនមែនជាអ្នកនិពន្ធ អ្នកគ្មានថ្ងៃយល់ពីការលំបាកទេ»
អំឡុងពេលមួយរយៈនេះ គេសង្កេតឃើញបទចម្រៀងមួយចំនួនរបស់តារាចម្រៀងល្បីៗ មកពីផលិតកម្មផ្សេងៗ គ្នា គឺបានរងនូវការរិះគន់ជាបន្តបន្ទាប់ ខណៈអ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យសិល្បៈយល់ថា បទចម្រៀងខ្លះនិពន្ធមកគ្មានអត្ថន័យអប់រំ ឬជាលក្ខណៈប្រពៃណីខ្មែរឡើយ។

ចំពោះហេតុផលនេះកន្លងមកក៏ត្រូវបានគេកត់សម្គាល់ដែរថា ការរិះគន់មិនត្រឹមតែកើតមានឡើងទៅលើអ្នកចម្រៀងនោះទេ ពោលក៏បានជះឥទ្ធិពលខ្លាំងដល់អ្នកនិពន្ធទំនុកច្រៀងផងដែរ។
ជាក់ស្ដែង ថ្មីៗ នេះ ក៏មានការរិះគន់ និងវែកញែកបទចម្រៀងរបស់តារាល្បីៗ ខ្មែរ ចំនួន ៣ រូប គឺ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត (ឆ្នាំហ្នឹងសប្បាយខ្លាំង) ,តារាវ័យក្មេងនាយ ចឺម (កន្លះកេសផឹកម្នាក់ឯង) និងតារាចម្រៀងអ្នកនាង មាស សុខសោភា ដែលបានចេញបទ(កុំបាញ់ទឹកដាក់មុខអូន) ជាដើម។

ស្របពេលដែលការរិះគន់ទាំងនេះកំពុងកើតឡើង ងាកមកចាប់អារម្មណ៍លោក មាស សុខរតនៈ ដែលជាបងប្រុសរបស់តារាចម្រៀង មាស សុខសោភា និងជាអ្នកនិពន្ធផងនោះ កាលពីថ្មីៗ លោកបានបញ្ចេញខ្លឹមសារខ្លីមួយហាក់ចង់ពន្យល់ទៅមតិរិះគន់របស់មហាជនគួរមើលឃើញពីភាពលំបាករបស់អ្នកនិពន្ធផង។
លោក មាស សុខរតនៈ បានលើកឡើងខ្លីដូច្នេះថា «ដរាបណា អ្នកមិនមែនជាអ្នកនិពន្ធ អ្នកគ្មានថ្ងៃយល់ពីការលំបាករបស់អ្នកនិពន្ធឡើយ»។ ដោយឡែកក៏មានការលើកជាសំនួរថា «មានអ្វីកើតឡើងបង? កុំគិតច្រើនបង ស៊ូៗបង»។ ជាការឆ្លើយតប លោក មាស សុខរតនៈ បញ្ជាក់ថា «បងមិនដែលគិតច្រើនទេអូន ប៉ុន្តែបងអាណិតពួកគាត់វិញតែប៉ុណ្ណោះថា ហេតុអ្វីការគិតរបស់ពួកគាត់គិតបានត្រឹមតែប៉ុណ្ណឹង»។

លោកបាននិយាយទៅកាន់អ្នកគាំទ្រទៀតថា លោកមិនមានអ្វីជាធំដុំទេ គ្រាន់តែហត់ចិត្តនឹងការខំប្រឹងប្រែង ព្រោះតែក្តីស្រលាញ់របស់ខ្លួនឯងបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះបីយ៉ាងណា គេក៏មិនទាន់ដឹងច្បាស់ទេថា លោកនិយាយនេះ កំពុងអន់ចិត្តនឹងរឿងណាមួយឲ្យពិតប្រាកដនៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


