សុខភាព
អ្វីខ្លះជាមូលហេតុនៃការ “ឈឺក្បាល” ?
ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចឲ្យឈឺក្បាលរ៉ាំរ៉ៃ ដែលយើងជួបជាញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖

– ការឈឺក្បាលប្រកាំង
– ការឈឺសរសៃមុខ និងក្បាល
– ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
– ការធុញថប់ (Stress) និងការថប់បារម្ភ
ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖

– ជំងឺរលាកស្រោមខួរក្បាល
– ការហូរឈាមក្នុងស្រោមខួរក្បាល
– ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke)
– ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។
តើយើងត្រូវធ្វើដូចម្តេចប្រសិនបើឈឺក្បាល?

ការព្យាបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ។ មានតែការមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងពិនិត្យនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដែលអាចឲ្យយើងដឹងពី មូលហេតុច្បាស់លាស់ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ចំណាំ៖ សូមជៀសវាងការទៅផ្សំថ្នាំលេប នៅតាមឱសថស្ថាននានាដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំឲ្យមានគ្រោះថ្នាក់ ដល់ជីវិតជាយថាហេតុ។ ក្រុមគ្រូពេទ្យគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតត្រៀមខ្លួនជាស្រេច ជួបពិគ្រោះ ពិនិត្យ និងផ្តល់អនុសាសន៍លំអិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។

“សូមប្រុងប្រយ័ត្នចំពោះអាការៈឈឺក្បាល និងស្វែងរកការព្យាលបាលអោយបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចឲ្យយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយ័ត្នគង់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុ និងហានិភ័យប្រឈម ចំពោះទារកកើតមិនគ្រប់គីឡូ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


