ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ក្រាបបង្គំថ្វាយការថ្លែងអំណរព្រះគុណ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលះបង់កម្លាំងកាយចិត្តដឹកនាំសកម្មភាពសប្បុរសធម៌ជូនពលរដ្ឋ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រាបបង្គំថ្វាយការថ្លែងអំណរព្រះគុណ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្ដេចទាំងទ្វេ បានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីដឹកនាំ និងបំពេញសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ជូនប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា នាឱកាស នៃការអបអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី ១៦១ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ឯកឧត្ដម សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយការថ្លែងអំណរព្រះគុណ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ព្រមទាំងបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង ជាមួយកាកបាទក្រហមកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ទន្ទឹមនេះ ឯកឧត្ដម សូមយកឱកាសនេះ គោរពដឹងគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្ដេច បានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីដឹកនាំ និងបំពេញសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ជូនប្រជាពលរដ្ឋ។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំណរគុណដល់ សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
គួរជម្រាបថា ថ្ងៃនេះ គឺជាខួបលើកទី ១៦១ នៃទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


