សេដ្ឋកិច្ច
ក្រុមហ៊ុនធំៗរបស់កូរ៉េមានផែនការពង្រីកការវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា
ទីក្រុងសេអ៊ូល៖ ក្រុមហ៊ុនធំៗរបស់ប្រទេសកូរ៉េខាងត្បូងបង្ហាញចំណាប់អារម្មណ៍ធ្វើការពង្រីកការវិនិយោគ និងចាប់ផ្តើមវិនិយោគលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជារួមមានទាំងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឧស្សាកម្មសបកកង់ សិល្បៈកម្សាន្ត និងការអភិវឌ្ឍធនធានទឹកជាដើម។
ការបង្ហាញពីផែនការវិនិយោគទាំងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងបណ្តាក្រុមហ៊ុននានាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

លោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu បានថ្លែងប្រាប់សម្តេចធិបតីថា ក្រុមហ៊ុន Dunamu មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC)។
លោកថាក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសដទៃទៀត ដែលរួមមានកម្ពុជា ជាដើម។
សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យហិរញ្ញវត្ថុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖«កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើបកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ»។ នេះបើយោងតាមCCC។
«ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលលើវិស័យផ្សេងៗទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើលឱកាសក្នុងការស្វែងរកការវិនិយោគលើវិស័យផ្សេងៗនៅ កម្ពុជាផងដែរ» នេះបើយោងតាមការលើកឡើងរបស់សម្តេចធិបតី។

នៅព្រឹកថ្ងៃដដែលនោះដែរ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ក៏បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី បានជម្រាបអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
លោកប៉ាក សុងជីន បានបន្ថែមថា៖« ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម»។
សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប៉ាក សុងជីន និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ សម្រាប់ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។

នារសៀលថ្ងៃដដែល ក្រុមហ៊ុន Hyosung Group Ltd. មានសកម្មភាពអាជីវកម្មលើវិស័យ វាយនភណ្ឌ គីមី និងគ្រឿងចក្រឧស្សាហកម្ម ដែលល្បីល្បាញលើឆាកអន្តរជាតិ ។ កន្លងមក ក្រុមហ៊ុន Hyosung Group ក៏បានផ្តល់ការផ្គត់ផ្គង់ដល់វិស័យឯកជនកម្ពុជាមួយចំនួនផងដែរ រួមមាន៖ ការពង្រឹងសំបកកង់ម៉ាក Sailun Tire សារធាតុគីមី VINA និងម៉ាស៊ីន ATM ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water និងជាប្រធាន ក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក៏ជួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយសម្តេចធិបតីផងដែរ ។ លោក YUN Seog-dae បានជម្រាបជូនថា ក្រុមហ៊ុន Korea Water Resource Corporation (K-water) គឺជាសាជីវកម្មធនរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ។
លោកថា K-water ក៏បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមខេត្តមួយចំនួនដែលរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង ។ ហើយកាលពីខែមីនា ឆ្នាំ២០២៤នេះ K-water ក៏បានពិភាក្សាជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍធនធានទឹក រួមទាំងគម្រោង Smart Water Management នៅរាជធានីភ្នំពេញផងដែរ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


