ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ថា កុំយកកម្ពុជាធ្វើជាទីកន្លែងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន។

តាមរយៈជំនួបពិភាក្សាការងារជាមួយលោក ឡយ ជេម អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនយ៉ាងមុតមាំ ដោយផ្អែកលើច្បាប់។ តែយ៉ាងណា សម្ដេចតេជោ ក៏បានអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយសម្ដេច ក៏បញ្ជាក់ដែរថា ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក កាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវតែបំព្រួញឧបសគ្គឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក ឡយ ជេម អូស្ទីន បានបញ្ជាក់ជូនសម្ដេចតេជោ ថា អាមេរិកនឹងធ្វើការជាមួយកម្ពុជា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ចាត់ទុកថា នេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែ ដើម្បីសម្រួលឥរិយាបថ ដោយធ្វើយ៉ាងណាឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក សង្កត់ធ្ងន់ថា បើទៅះបីជាមានបញ្ហាខ្លះៗនៅតែជាប្រឈមនៅឡើយក្ដី តែអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនង ឱ្យល្អប្រសើរឡើងវិញ ដោយសម្ដេចតេជោ អះអាងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក មិនអាក្រក់ពេកនោះទេ។ សម្តេច តេជោ បានចាត់ទុកថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវតែរកវិធីយ៉ាងណា ដើម្បីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា ជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


