ព័ត៌មានជាតិ
វិស័យឯកជនកម្ពុជា-សិង្ហបុរី ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៣
ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ វិស័យឯកជនរបស់កម្ពុជា និងសិង្ហបុរី បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៣។

ឯកសារដែលត្រូវបានចុះហត្ថលេខាពេលនេះ រួមមាន៖ ១) អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី។ ២) ការចុះហត្ថលេខាសាក្សីភាពស្តីពីការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី។ និង៣) អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។

ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារវាងវិស័យឯកជនកម្ពុជា-សិង្ហបុរី បានរៀបចំឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនា។ វេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមចំនួន៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ក្រុមហ៊ុន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី បានដើរតួនាទីដ៏សំខាន់ក្នុងការទំនាក់ទំនងសហគមន៍ ធុរកិច្ចរបស់កម្ពុជា និងសិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។ កម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


