សុខភាព
ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យសេវាសាធារណៈ នៅក្រុងប៉ោយប៉ែត ជុំទី២
ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ដែលមាន វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា និង ឱសថការី ឈី ហុង បានចុះពិនិត្យឈ្វេងយល់បន្ថែមលើការបម្រើសេវាសុខាភិបាល ជុំទី២ នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យដូចជា នៅមន្ទីរពេទ្យបង្អែកភ្នំស្រុក មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មន្ទីរពេទ្យបង្អែកម៉ាឡៃ មន្ទីរពេទ្យបង្អែកអូជ្រៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្វាយចេក មន្ទីរពេទ្យបង្អែកថ្មពួក និងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គោលបំណងនៃការចុះពិនិត្យជុំទី២ នេះគឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ពីវឌ្ឍនភាព របស់អង្គភាពធៀបទៅនឹងជុំទី១ ព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតមាន។

ក្នុងដំណើរចុះពិនិត្យការងារពង្រឹងសេវា ជុំទី២នេះ ក្រុមការងារបានជួបជាមួយថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកទាំងអស់ក្នុងទីតាំងនីមួយៗ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សា លើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ គុណភាពសេវាមន្ទីរពេទ្យបង្អែកឱ្យកាន់តែប្រសើរ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្រុមការងារក៏បាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា នេះគឺជាជុំទី២ ដែលក្រុមការងារបានចុះពិនិត្យជួយពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ខាងលើ ដែលជុំទី១ បានចុះពិនិត្យកាលពីឆមាសទី៤ ឆ្នាំ២០២៣ រួចមកហើយ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


