ព័ត៌មានអន្ដរជាតិ
មង្គលការកូនមហាសេដ្ឋីឥណ្ឌា ប្រើរថយន្ត Rolls-Royce តុបតែងសំណាញ់មាសស្រោបពីក្រៅ
រថយន្ត Rolls-Royce Cullinan SUV ដ៏ប្រណិត ដែលតុបតែងពណ៌ទឹកក្រូច និងស្រោបដោយសំណាញ់ពណ៌មាស ត្រូវបានបង្ហាញយ៉ាងលេចធ្លោនៅក្នុងពិធីមង្គលការរបស់ Anant Ambani និងគូដណ្ដឹង Radhika Merchant នៅក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា។
នៅពេលដែលរូបភាពនៃរថយន្តអាពាហ៍ពិពាហ៍របស់ Anant លេចចេញនៅលើអ៊ីនធឺណិត វាមិនមែនគ្រាន់តែជាម៉ាក Rolls-Royce ដែលទាក់ទាញធម្មតានោះទេ ប៉ុន្តែការតុបតែងដ៏ពិសេសរបស់វា បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងពិសេស ដោយសារតែមាសស្រោបលើឡានទំនើបមួយគ្រឿងនោះ។

ទោះបីជាយ៉ាងណា នៅក្នុងប្រទេសឥណ្ឌា វាជារឿងធម្មតាទេក្នុងការតុបតែងរថយន្តអាពាហ៍ពិពាហ៍ជាមួយនឹងផ្កាសម្រាប់ព្រឹត្តិការណ៍ពិសេស។ យ៉ាងណាមិញ រថយន្តនេះបានឈរចេញដោយការតុបតែងប្លែកពីគេ។ វាមានការតុបតែងបែបផ្កា ប៉ុន្តែចំណុចលេចធ្លោគឺការបិទបាំងដូចជាសំណាញ់ពណ៌មាស ជាមួយនឹងការតុបតែងពណ៌ក្រហមពាសពេញរថយន្ត។
អ្នកខ្លះបានសន្និដ្ឋានថាគ្រឿងតុបតែងនេះប្រហែលជាធ្វើពីមាសពិត ដែលមិនគួរឲ្យភ្ញាក់ផ្អើលឡើយដោយសារភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះពីក្រុមគ្រួសារសេដ្ឋីឥណ្ឌា ។
បើយោងតាម Cartoq បានបញ្ចាក់ថា រថយន្តសេរីទំនើប Cullinan ដែលបង្ហាញក្នុងវីដេអូនេះ មិនមែនជាគំរូស្តង់ដារទេ ប៉ុន្តែជារថយន្ត Black Badge ពិសេស ដែលមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani បានផ្តល់អំណោយដល់ភរិយារបស់គាត់គឺ Nita Ambani ក្នុងឆ្នាំ ២០២៣ ។
លើសពីនេះទៀតដែរ នៅថ្ងៃធម្មតា គ្រួសារ Ambani ប្រើប្រាស់រថយន្តទំនើបៗជាច្រើន រួមទាំងរថយន្ត Rolls-Royces និងរថយន្តម៉ាកល្បីៗដូចជា Mercedes, BMW, និង Audi ជាដើម។

សូមជម្រាបជូនថា ពិធីមង្គលការរបស់ Anant Ambani កូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani និង Radhika Merchant កូនស្រីរបស់មហាសេដ្ឋីឱសថ Viren Merchant ត្រូវបានសារព័ត៌មាន CNN ហៅថា ជាអាពាហ៍ពិពាហ៍ថ្លៃបំផុតប្រចាំឆ្នាំ របស់ប្រទេសឥណ្ឌា ជាមួយនឹងការចំណាយប៉ាន់ស្មានចន្លោះពី ៣០០-៦០០ លានដុល្លារ។ ពីធីដ៏ធំសម្បើមនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងបុមបៃ ដោយពីមុនមានការប្រារព្ធពិធី Pre-Wedding ដល់ទី២លើក ចំណាយសុទ្ធតែខ្ទង់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


