ព័ត៌មានជាតិ
ក្រូចថ្លុងកូនកាត់ មានសាច់ពណ៌ផ្កាឈូក ធ្លាក់ថ្លៃមួយផ្លែនៅសល់តែជាង ៣០០០ រៀល
តម្លៃផ្លែក្រូចថ្លុងបានធ្លាក់ថ្លៃបន្តិចនៅប៉ុន្មានខែចុងក្រោយនេះ ស្របពេលរដូវក្រូចថ្លុងទើបហុចផលហើយមានអាជីវករបានចុះទៅទិញពីចម្ការមកបោះលក់បន្តតាមទីផ្សារក្នុងក្រុងបាត់ដំបង។
ស្ត្រីម្នាក់ដែលជាអាជីវករប្រកបមុខរបរលក់ផ្លែក្រូចថ្លុង និងក្រូចពោធិ៍សាត់នៅក្នុងទីតាំងផ្សារបឹងឈូកក្នុងក្រុងបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃនេះក្រូចថ្លុងដែលសម្បូរច្រើនជាងគេ និងចែកចាយមកលើទីផ្សារ គឺភាគច្រើនមកពីខាងភូមិអូរដំបង ភូមិអូរខ្ជាយ នៅភូមិអូរស្រឡៅ ចំណែកនៅតំបន់ផ្សេងៗទៀតគឺមិនសូវសម្បូរដូចតំបន់ខាងលើនោះទេ។

ស្ត្រីដដែលបានបន្តថា ក្នុងចំណោមក្រូចថ្លុងទាំង ៣ ប្រភេទដែលក្នុងនោះមាន ក្រូចត្រយ៉ោក ក្រូចតាម៉ៅ និងក្រូចកូនកាត់ (ជូរអែម) គឺក្រូចថ្លុងកូនកាត់បានឈានមុខគេ គឺសម្បូរទាំងអ្នកដាំ និងសម្បូរទាំងអ្នកចូលចិត្តទទួលទាន ព្រោះក្រូចនេះមានសាច់ពណ៌ផ្កាឈូក ដែលប្រជាពលរដ្ឋនិយមយកទៅទទួលទានមានរសជាតិជូរអែម ហើយក៏អាចយកទៅញ៉ាំភ្លាធ្វើជាម្ហូបប្រចាំថ្ងៃបានដែរ។ ដោយឡែកសម្រាប់ក្រូចតាយ៉ោក និងក្រូចតាម៉ៅ គឺនៅសល់តិចតួចបំផុតហាក់ដូចជាមិនសូវឃើញនៅលើទីផ្សារ។


ស្ត្រីដដែលបានសង្កត់ធ្ងន់ថា សព្វថ្ងៃបើដើរប្រមូលទិញតាមចំការយកមកលក់នៅលើទីផ្សារ ក្នុងមួយផ្លែបានតម្លៃចន្លោះពី ៣.៥០០ រៀល ទៅ ៤.៥០០ រៀល តែប៉ុណ្ណោះ។ ដោយឡែកជាងមួយខែមុន ក្រូចថ្លុងមួយផ្លែអាចលក់បានតម្លៃចាប់ពី ៥.០០០ រៀល ទៅ ៦.០០០ រៀល ឯណោះ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏គាត់អាចរកចំណូលបានគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ