ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្សទាំងអស់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅ រុស្ស៊ី
តាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ២០២៤, នៅទីបំផុត ក្រុមអ្នកជួយសង្គ្រោះបានរកឃើញឧទ្ធម្ភាគចក្រ Mi-8 ដែលបាត់ក្នុងតំបន់ Kamchatka ហើយ ប៉ុន្តែគ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះទេ។
ស្របពេលជាមួយគ្នានោះ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានរកឃើញសាកសពមនុស្សចំនួន២២នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ។

ឧទ្ធម្ភាគចក្រ Mi-8 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vityaz-Aero គឺផ្ទុកមនុស្សចំនួន២២នាក់ដោយក្នុងមានអ្នកដំណើរ១៩នាក់ និងអាកាសយានិក៣នាក់។ វាកំពុងហោះហើរពីតំបន់ភ្នំភ្លើង Vachkazhets ទៅកាន់ភូមិ Nikolaevka ស្រុក Yelizovsky ខេត្ត Kamchatka នៃចុងបូព៌ាប្រទេសរុស្ស៊ី នៅពេលឧប្បត្តិហេតុកើតឡើង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី, Mi-8 បានចេញដំណើរនៅម៉ោង៤:១០រសៀល ថ្ងៃទី៣១ខែសីហា ហើយប្រាំនាទីក្រោយមក វាក៏ដាច់ទំនាក់ទំនងនិងបាត់ពីអេក្រង់រ៉ាដាតែម្តង។
តាមការសន្និដ្ឋានដំបូង គេគិតថា ឧទ្ធម្ភាគចក្រ បានធ្លាក់ចូលតំបន់ភ្នំដោយសារកំហុសអ្នកបើក ដោយព្រោះតែអាកាសធាតុមិនអំណោយផល ទើបធ្វើឲ្យពិបាកក្នុងការរុករក។
Mi-8 បង្កើតឡើងដោយសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយជាឧទ្ធម្ភាគចក្រដែលផលិតបានច្រើនជាងគេបំផុតក្នុងពិភពលោក ពោលគឺមានការផលិតជាង ១៧ ០០០គ្រឿង។ យន្តហោះនេះមានសមត្ថភាពអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រលើសណ្ឋាគារ បង្កជាអគ្គិភ័យ បង្ខំឲ្យជម្លៀសភ្ញៀវរាប់រយនាក់ នៅអូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


