ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រលើសណ្ឋាគារ បង្កជាអគ្គិភ័យ បង្ខំឲ្យជម្លៀសភ្ញៀវរាប់រយនាក់ នៅអូស្រ្តាលី
ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់លើដំបូងសណ្ឋាគារ DoubleTree by Hilton បណ្តាលឲ្យពីឡុតបាត់បង់ជីវិត និងបង្ខំឲ្យជម្លៀសភ្ញៀវរហូតដល់ទៅ៤០០នាក់ ដោយសារតែភ្លើងឆាបឆេះ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១២ខែសីហា, ហេតុការណ៍នេះកើតឡើងនៅទីក្រុង Cairns ភាគខាងជើងរដ្ឋ Queensland នៃប្រទេសអូស្រ្តាលី នាវេលាម៉ោង ១:៥០នាទីរំលងអធ្រាត្រ។
ភ្ញៀវ២នាក់ដែលម្នាក់ជាបុរសវ័យ៨០ឆ្នាំនិងម្នាក់ទៀតជាស្រ្តីវ័យ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស ខណៈគេឃើញស្លាបចក្រឧទ្ធម្ភាគចក្រ បាក់ធ្លាក់ចូលក្នុងអាងទឹកសណ្ឋាគារ។

មិនត្រឹមប៉ុណ្ណឹង ផ្លូវជុំវិញសណ្ឋាគារនោះ ក៏ត្រូវបិទផងដែរ ហើយប៉ូលិសបានសម្រេចចិត្តប្រកាសភាពអាសន្ន ដោយសារតែស្ថានការណ៍មិនទាន់ធូរស្រាល។
ស្របពេលជាមួយគ្នានោះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនិយាយថា ខ្លួនកំពុងបញ្ជូនអ្នកស៊ើបអង្កេតទៅកន្លែងកើតហេតុ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅនេប៉ាល់សម្លាប់ទេសចរចិន៤នាក់និងពីឡុតម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


