KPT+
ប្លែកពីគេ ស្រីៗ ឥណ្ឌា និយមយកទឹកមាត់ពេលព្រឹកលាបលើមុខ ដោយជឿថាសាច់ចាំ គ្មានមុន
នៅក្នុងពិភពសម្រស់ដ៏សម្បូរបែប និងចម្រុះ ស្ត្រីជនជាតិឥណ្ឌាបានរក្សានូវវិធីសាស្រ្តថែរក្សាស្បែកបែបបុរាណជាច្រើន និងជាយូរយារណាស់មកហើយ។ ក្នុងចំណោមនោះ មានអាថ៌កំបាំងពិសេសមួយដែលមនុស្សតិចណាស់បានដឹងនោះគឺសម្រស់ចេញទឹកមាត់អុលពេលព្រឹក។
សម្រាប់ស្ត្រីឥណ្ឌាជាច្រើន ទឹកមាត់ពេលព្រឹកត្រូវបានគេចាត់ទុកថាជា ថ្នាំអព្ភូតហេតុពីធម្មជាតិ ដោយមានការប្រើប្រាស់ជាច្រើនក្នុងការរក្សាស្បែកឲ្យមានសុខភាពល្អ និងភ្លឺថ្លា។ វិធីសាស្រ្តនេះគឺសាមញ្ញណាស់ ប៉ុន្តែទាមទារការអត់ធ្មត់ និងជំនឿយ៉ាងមុតមាទបំផុត។

ដូច្នោះហើយ នៅពេលដែលពួកគេក្រោកពីដំណេកជារៀងរាល់ព្រឹក មុនពេលញ៉ាំអាហារ ឬផឹកអ្វី ស្ត្រីឥណ្ឌាជាច្រើនតែងតែយកទឹកមាត់បន្តិច ហើយលាបវាថ្នមៗលើមុខរបស់ពួកគេ។ ពួកគេជឿថាទឹកមាត់នៅពេលនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីធម្មជាតិ ជួយសម្អាតស្បែក និងថែមទាំងការពារការកើតមុនទៀតផង។ ការម៉ាស្សាថ្នមៗជាមួយនឹងទឹកមាត់ក៏ត្រូវបានគេនិយាយថា ជួយជំរុញចរាចរឈាម ផ្តល់ឲ្យស្បែកនូវពណ៌ភ្លឺថ្លាបែបធម្មជាតិ។
ស្ត្រីឥណ្ឌាជាច្រើនជឿថាទឹកមាត់គឺជាថ្នាំអព្ភូតហេតុដ៏មានប្រសិទ្ធភាព សម្រាប់ការថែរក្សាសម្ផស្សដោយមិនចាំបាច់ប្រើគ្រឿងសំអាងថ្លៃៗ ។ ទោះបីជាវិធីសាស្រ្តនេះទាមទារពេលវេលា និងការតស៊ូក៏ដោយ ក៏មនុស្សជាច្រើននៅតែជឿជាក់លើវា ហើយអនុវត្តវាជាប្រចាំផងដែរ។
មិនត្រឹមប៉ុណ្ណឹងទេ ហេតុផលដែលទឹកមាត់ត្រូវបានគេចាត់ទុកថាជា ឱសថអព្ភូតហេតុនៃភាពស្រស់ស្អាត គឺស្ថិតនៅក្នុងគ្រឿងផ្សំធម្មជាតិរបស់វា។ ទឹកមាត់មានអង់ស៊ីមធម្មជាតិ និងអង្គបដិប្រាណដែលជួយសម្អាតស្បែក និងការពារប្រឆាំងនឹងបាក់តេរីដែលបង្កគ្រោះថ្នាក់។ ជាងនេះទៅទៀត ការប្រើប្រាស់ទឹកមាត់គឺវាមានតម្លៃថោក ងាយស្រួលធ្វើនៅផ្ទះ និងមិនបង្កផលប៉ះពាល់ដូចការប្រើប្រាស់ផលិតផលគីមី។
ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថា វិធីសាស្ត្រនេះមិនត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តទំនើបសម្រាប់ប្រសិទ្ធភាពនិងសុវត្ថិភាពនោះទេ។ អ្នកដែលមានស្បែកងាយប្រតិកម្ម ឬអាឡ័កស៊ី គួរតែប្រយ័ត្នពេលលាប។ ទន្ទឹមគ្នានោះ វាក៏ចាំបាច់ក្នុងការយល់ដឹងអំពីស្បែករបស់អ្នក និងពិគ្រោះជាមួយអ្នកជំនាញ មុនពេលសាកល្បងវិធីសាស្ត្រកែសម្ផស្សណាមួយ មិនថាបែបបុរាណ ឬទំនើបឡើយ។
យ៉ាងណាមិញ អាថ៌កំបាំងសម្រស់នារីក្នុងប្រទេសឥណ្ឌាដោយប្រើទឹកមាត់ គឺជាសក្ខីភាពមួយបង្ហាញពីភាពសម្បូរបែបនៃវិធីសាស្រ្តថែរក្សាសម្រស់នៅលើពិភពលោក។ ទោះបីជាវាហាក់បីដូចជាចម្លែកសម្រាប់មនុស្សជាច្រើនក៏ដោយ ប៉ុន្តែនេះនៅតែជាវិធីសាស្រ្តដែលស្ត្រីឥណ្ឌាជាច្រើនជឿជាក់ និងបានឆ្លងកាត់ជំនាន់ជាច្រើនមកហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


