Connect with us

ព័ត៌មានជាតិ

បញ្ចប់​​ឆ្នាំ ២០២៤ បណ្តាញ​ផ្លូវជាតិសំខាន់ៗ​​ចំនួន​ ៣ ខ្សែ​ នឹង​បញ្ចប់​ការ​សាងសង់​ ១០០%

បានផុស

នៅ

បើផ្អែក​តាម​លទ្ធផល​ជាក់ស្តែង​ បណ្តាញ​ផ្លូវជាតិសំខាន់ៗ​​ចំនួន ៣ ខ្សែ គ្រោង​បញ្ចប់​ការដ្ឋាន​សាងសង់​ត្រឹម​​ចុង​ឆ្នាំ ២០២៤។

ផ្លូវ​ជាតិ​លេខ ៣១

គម្រោង​​ស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ​ពី​បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុច​តភ្ជាប់ផ្លូវជាតិ​លេខ ៣៣ សម្រេចបាន ៩៥,៣៨% គិតត្រឹមបំណាច់​​ខែមិថុនា ឆ្នាំ២០២៤។ តាមលទ្ធផល​ការងារ​ជាក់ស្តែង គម្រោងខ្សែផ្លូវដ៏សំខាន់នេះនឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​របាយការណ៍​វឌ្ឍនភាពដំណើរការ​សាងសង់ លើ​ការងារអ៊ុតកៅស៊ូបេតុង AC ទាំង ២ ស្រទាប់បាន​បញ្ចប់ ១០០ ភាគរយ។ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូស​ចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារ​ចាំបាច់ផ្សេងៗក៏​បាន​បញ្ចប់​​រួចរាល់​ផង​ដែរ។

​ផ្លូវជាតិលេខ ៣១ បាន​បើកការដ្ឋានស្តារ​ឡើង​វិញ​កាលពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោម​អធីបភាព​អតីតនាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ផ្លូវជាតិលេខ​៣១ មានប្រវែងសរុប​ជិត ៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិ​លេខ ​៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣)។ ផ្លូវនេះត្រូវស្ដារនិង​លើក​កម្រិត​គុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧ សង់ទីម៉ែត្រ និង​ពង្រីកទទឹង​តួផ្លូវ​រហូត​ដល់ ១២ម៉ែត្រ។

គម្រោងក៏​រួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១ កន្លែង ទទឹង ១២ ម៉ែត្រ និងជួសជុលស្ពាន​ដែលមាន​ស្រាប់​ចំនួន ២ កន្លែង ប្រវែង​សរុប ៤០ ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤ កន្លែង។

ផ្លូវ​ជាតិ​លេខ ៣៣

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ ប្រវែង ៥២,៥៧ គីឡូម៉ែត្រ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ​២០២៤ សម្រេច​លទ្ធផល​បាន ៨៣,៥៨% ហើយ​គ្រោងនឹងបញ្ចប់​ការ​សាងសង់​នៅចុងឆ្នាំ ២០២៤។ នេះបើតាម​លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជា​ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ក្នុងឱកាស​ដឹកនាំ​ក្រុម​ការងារបច្ចេកទេសចុះពិនិត្យ​វឌ្ឍនភាពការងារ​ពង្រីក និង​លើកកម្រិត​គុណភាព​ផ្លូវជាតិលេខ ៣៣ កាល​ពី​ពេលថ្មីៗកន្លងទៅ​នេះ ដោយ​មានកា​រចូលរួមពី​ក្រុម​ការងារ​បច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និង​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេសក្វាងចូវ វ៉ាងអាន។

​ផ្លូវជាតិ​លេខ ៣៣ បាន​បើកការដ្ឋានស្តារ​ពង្រីក និងលើកកម្រិតគុណភាព​ឡើង​វិញ​កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២២ ដែល​មានប្រវែង​ជាង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ ៣ ត្រង់ចំណុច​គ.ម ១៤៨+១០០) ទៅកាន់​​ច្រក​លក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លង​កាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច​នៃខេត្តកំពត និង​ឆ្លង​កាត់ភូមិសាស្រ្ត​ក្រុងកែប និងស្រុកដំណាក់ចង្អើរនៃខេត្តកែប។

ផ្លូវ​ជាតិ​លេខ ៧១C

វឌ្ឍនភាព​ដំណើរការ​សាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២ គីឡូម៉ែត្រ បាន​បញ្ចប់​ ១០០% គិត​ត្រឹម​បំណាច់​ខែ​សីហា ឆ្នាំ ២០២៤។

ផ្លូវជាតិលេខ 71C សាងសង់ចាប់ពីផ្លូវជាតិលេខ ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប ( SCG) ប្រើប្រាស់ហិរញ្ញប្បទាន​ថវិកាពី​សាធារណរដ្ឋប្រជាមានិតចិន។

បណ្តាញ​ផ្លូវជាតិដ៏សំខាន់នេះ សាងសង់ដោយ​​​ក្រាលកៅស៊ូ​ AC/DBST ដោយ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដែលមានរយៈពេលសាងសង់​ចំនួន ៤២ ខែ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ​បាន​បង្ហាញ​ពី​សមិទ្ធផល​​ការងារ​​រយៈពេល​មួយ​ឆ្នាំ លើ​វិស័យសាធារណការ​និង​ដឹកជញ្ជូន​ដែល​បាន​លេច​រូបរាង​ឡើង ​ផ្តល់ប្រយោជន៍​ដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ​ក្រសួង​បានរំលេច​​ពី​គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្តោត​លើ​​ផ្លូវ​និង​ស្ពាន​ ដែល​កំពុង​ដំណើរការ​សាងសង់​សរុប​មាន​ចំនួន​ ១៥ ខ្សែ​ និង​​​ស្ពានធំៗ​​ចំនួនពីរ​​រួមមាន៖​ ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​ក្រុងបាវិត ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៧ ផ្លូវជាតិ​លេខ ១០  ផ្លូវជាតិ​លេខ ២៣ ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ ៤១ ផ្លូវជាតិ​លេខ ៤៨  ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣១២  ផ្លូវខេត្តលេខ  ៣៧៧ និង​លេខ ៣៧៧A និង​ស្ពាន​ឆ្លង​កាត់​ទន្លេធំៗ​ចំនួន​ពីរ​គឺ​ស្ពានឆ្លងកាត់​ទន្លេ​មេគង្គខេត្ត​ក្រចេះ និងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រា៕

បន្ត​ចុចអាន៖ លម្អិត​​មួយ​ឆ្នាំ​នៃ​នីតិកាលទី ៧ វិស័យ​សាធារណការ​និងដឹកជញ្ជូន សម្រេច​បាន​សមិទ្ធផល​​អ្វីខ្លះ?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម