ព័ត៌មានអន្ដរជាតិ
ឥណ្ឌាគ្រោងដាក់ពន្ធរហូតដល់ ៣០ ភាគរយ លើដែកថែបនាំចូលពីចិន និងវៀតណាម
ឯកសារពីក្រសួងហិរញ្ញវត្ថុឥណ្ឌាបានបង្ហាញថា ប្រទេសឥណ្ឌានឹងដាក់ពន្ធចន្លោះពី ១២-៣០ ភាគរយ លើផលិតផលដែកមួយចំនួនដែលនាំចូលពីប្រទេសចិន និងវៀតណាម ក្នុងគោលបំណងដើម្បីការពារ និងជំរុញឧស្សាហកម្មក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ឯកសារដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ដែកថែបដែលនាំចូលចិន ដែលជាប្រទេសផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោក និងប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធសម្រាប់រយៈពេល ៥ ឆ្នាំតទៅខាងមុខ។
គេមើលឃើញថា ការដាក់បន្ធបែបនេះធ្វើឡើងក្នុងលំនាំដូចលោកខាងលិចចំពោះចិន ដែលគេចាត់ទុកថាវាជាគោលនយោបាយពាណិជ្ជកម្មបែបការពារនិយម ខណៈប្រទេសផ្សេងៗត្អូញត្អែរ និងស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបនាំចូលពីចិន និងវៀតណាមដូចគ្នា។

បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងចិន ស្ថិតនៅក្នុងភាពតានតឹងចាប់តាំងពីយោធារបស់ប្រទេសទាំង២បានប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ដែលជំរុញឱ្យទីក្រុងញូវដេលីរឹតបន្តឹងការត្រួតពិនិត្យការវិនិយោគរបស់ចិន និងបញ្ឈប់គម្រោងធំៗក្នុងស្រុកឥណ្ឌាផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយកាលពីថ្ងៃអង្គារថា ឥណ្ឌាមិនបិទទ្វារចំពោះជំនួញពីចិននោះទេ។ ហើយជុំវិញវៀតណាមវិញ រដ្ឋាភិបាលឥណ្ឌាបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃផលិតផលដែកថែបមួយចំនួននាំចូលពីប្រទេសនេះ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


