ព័ត៌មានជាតិ
ប្រឡងបាក់ឌុបព្រឹកថ្ងៃទី១នេះ មណ្ឌលភ្នំពេញមានគណៈមេប្រយោគ និងបេក្ខជនអវត្តមានជាង៦៦០នាក់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨
តុលា នេះថា ប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១នេះ មណ្ឌលប្រឡងរាជធានីភ្នំពេញមានគណៈមេប្រយោគ និងបេក្ខជនប្រឡងអវត្តមានចំនួន៦៦៤នាក់ ក្នុងនោះបេក្ខជនមាន៦៦២នាក់ និងគណៈមេប្រយោគ២នាក់។

លោកប្រធានមន្ទីរបានបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨តុលា ២០២៤ មណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនចុះឈ្មោះប្រឡងចំនួន២៥៤៤១នាក់ ស្រី១២៤៦២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រសរុបចំនួន ៩ ៤២២នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ចំនួន ១៦ ៣១៧នាក់ ចែកជា៣២ មណ្ឌល ត្រូវជា ១ ០៣៧បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ចំនួន១៣មណ្ឌល ស្មើនឹង ៣៨១បន្ទប់ មានបេក្ខជន ៩ ៩
៤២២នាក់ ស្រី ៥ ០៩៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៩មណ្ឌល ស្មើនឹង ៦៥៦បន្ទប់ មានបេក្ខជន១៦៣១៧នាក់ ស្រី ៧ ៣៦៤នាក់ និងមានគណៈមេប្រយោគសរុបចំនួន៣៣៨៦នាក់។
លោកប្រធានមន្ទីរបានបន្តទៀតថា ដំណើរការប្រឡងបាក់ឌុបនៅព្រឹកនេះស្ថានភាពមណ្ឌលប្រឡងស្ងប់ស្ងាត់ល្អនៅក្នុងមណ្ឌលប្រឡងគណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អខាងក្រៅមណ្ឌលកងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ និងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង
អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧០៤០នាក់ ស្រី៧៤៨៨២នាក់ ចែកជា២៣០មណ្ឌល ត្រូវជា៥៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧៦៨២នាក់ ស្រី៥១១៦៧នាក់ មាន១៥៧មណ្ឌល ត្រូវជា៣៩៣១បន្ទប់។ ក្រសួងអប់រំ
គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


